- 2017-08-30 07:19:38
- ប្រដាល់
អេ យ៉ានុត ប៉ះកីឡាការិនីចិនថ្ងៃទី២នេះ អាចនឹងប្រើគុនខ្មែរច្រើន
- 2017-08-30 07:19:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ យ៉ានុត ប៉ះកីឡាការិនីចិនថ្ងៃទី២នេះ អាចនឹងប្រើគុនខ្មែរច្រើន
ចន្លោះមិនឃើញ
កីឡាការិនីរបស់កម្ពុជា អេ យ៉ានុត ថាការប៉ះចិននៅក្នុងកម្មវិធីប្រកួតក្នុងទ្រុង One Championship ដើមខែកញ្ញានេះ ខ្លួននឹងខំប្រឹងប្រកួតយកជ័យជម្នះជូនកម្ពុជាឲ្យបាន ទោះជាដៃគូគេខ្លាំងប៉ុណ្ណាក៏ដោយ។
អេ យ៉ានុត បានឲ្យដឹងកាលពីម្សិលមិញនេះថា កីឡាការិនីដែល នឹងត្រូវប៉ះគ្នានេះគេជាជើងខ្លាំងខាងផ្នែកប្រដាល់សកល ប៉ុន្តែវ័យចំណាស់ជាងខ្លួន។ បើទោះជាដៃគូល្អដៃក៏ដោយ តែកីឡាការិនីរបស់កម្ពុជាមិនមានការខ្លាចញញើតអ្វីនោះទេ ហើយសន្យាថានឹងខំប្រឹងឲ្យខ្លាំងដើម្បីដណ្ដើមជ័យជម្នះនៅថ្ងៃទី២នេះ។ បច្ចុប្បន្ននេះ យ៉ានុត ធ្វើការហ្វឹកហាត់ជារៀងរាល់ថ្ងៃ ហើយការហាត់នេះដែរ ផ្ដោតលើប្រដាល់គុនខ្មែរ សកល និងតិចនិកវ៉ៃក្នុងទ្រុងជាដើម។
លោក ហ៊ុន ចាន់រាជ គ្រូរបស់យ៉ានុត លើកឡើងដែរថា សម្រាប់សមត្ថភាពដៃគូរបស់ យ៉ានុត លោកថាមិនសូវទទួលបានព័ត៌មានពីកីឡាការិនីចិនរូបនេះទេ ព្រោះពិបាករកវីដេអូប្រកួតកន្លងទៅណាស់ ដូចនេះហើយមានតែឲ្យកូនសិស្សខិតខំហាត់តាមធម្មតាទៅ។ អ្វីដែលលោកបានដឹងខ្លះៗនោះ គឺកីឡាការិនីម្ចាស់ផ្ទះរូបនេះជាម្ចាស់ខ្សែក្រវាត់ប្រដាល់សកល។ សម្រាប់ការប្រកួតនេះ លោកក៏បានបង្ហាត់ យ៉ានុត បាន៣សប្ដាហ៍ផងដែរ ប៉ុន្តែខ្លួនគេផ្ទាល់ក៏បានហាត់គុនខ្មែរជាមួយលោក អេ ភូថង ជាយូរណាស់មកហើយ។ ការប្រកួតនេះដែរ លោកគ្រូ ចាន់រាជ ប្រាប់ឲ្យ យ៉ានុត ប្រើក្បាច់គុនខ្មែរឲ្យច្រើន និងទាត់ជើងក្រោម ហើយកុំព្យាយាមដូរដៃជាមួយគេ។
កីឡាការិនី អេ យ៉ានុត រួមនិង លោក ហ៊ុន ចាន់រាជ នឹងចេញដំណើរពីកម្ពុជានៅវេលាម៉ោង ១២យប់នេះ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកម្មវិធីប្រដាល់ក្នុងទ្រុងដ៏ល្បី One Championship ជាមួយម្ចាស់ផ្ទះចិន Xu Chun Yan នាថ្ងៃទី២ ខែកញ្ញា ២០១៧ ហើយកម្មវិធីនេះចាប់ផ្ដើមឡើងពីម៉ាង ៥:៣០នាទីល្ងាចតទៅ៕