_medium.jpg)
- 2017-08-21 02:21:50
- ប្រដាល់
ផាន់ គ្រាន់ តាំងចិត្តខ្ពស់ទើបឈានដល់វគ្គផ្ដាច់ព្រ័ត្រ
- 2017-08-21 02:21:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាន់ គ្រាន់ តាំងចិត្តខ្ពស់ទើបឈានដល់វគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
កីឡាករជើងខ្លាំង ផាន់ គ្រាន់ មានការតាំងចិត្តខ្ពស់ ហើយមិនធ្វេសប្រហែសនិងការហ្វឹកហាត់ ទើបគេអាចឈានមកដល់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ គូបូតា រដូវកាលទី៦ នេះបាន។
ផាន់ គ្រាន់ បានឲ្យដឹងថា ហេតុតែចង់ជាប់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃសុក្រ ទី១៨ សីហា នេះ គេព្យាយាមខ្លាំងណាស់ ចំពោះការហ្វឹកហាត់គឺទៀងទាត់ល្អ និងមិនហ៊ានដើរផ្ដេសផ្ដាសនោះឡើយ។ បើទោះជាម្ដាយឈឺក៏គេមិនទាន់បានទៅមើលដែរ ព្រោះជាប់ហ្វឹកហាត់ត្រៀមការប្រកួតនៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះឯង។ ឥលូវនេះអ្វីដែលខ្លួនរំពឹងនោះគឺបានសម្រេចហើយដោយឈ្នះពិន្ទុកីឡាករ ចាន់ ប៊ុនលាភ ដោយពិន្ទុ ហើយឡើងវគ្គផ្ដាច់ព្រ័ត្រ។
សិស្សប្អូន មឿន សុខហ៊ុច រូបនេះបន្ថែមទៀតថា សម្រាប់ការការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃខាងមុខនេះ គេនឹងខំប្រឹងបន្ថែមទៀតដើម្បីឈ្នះខ្សែក្រវាត់ គូបូតា មួយនេះឲ្យបាន ហើយគេសង្ឃឹមរហូតដល់ ៨៥ % ព្រោះជឿជាក់លើសមត្ថភាពខ្លួនឯង។
ការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃសុក្រ ទី១៨ នៅសង្វៀនបាយ័នស្ទឹងមានជ័យកន្លងទៅនេះ គឺមាន២គូ គឺ សេង ស្រឿន ឈ្នះពិន្ទុ កីឡាករថៃ ខណៈ ផាន់ គ្រាន់ ក៏ឈ្នះពិន្ទុមិត្តរូបជាតិ ចាន់ ប៊ុនលាភ ផងដែរ។ កីឡាករ ផាន់ គ្រាន់ និង សេង ស្រឿន ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ គូបូតា ប៉ុន្តែត្រូវប្រកួតថ្ងៃណានោះខាងកម្មវិធីមិនទាន់បានបញ្ជាក់នោះឡើយ៕