• 2017-08-03 23:00:00
  • ប្រវត្តិ​​

ប្រវត្តិ ​សំអឿន ពិដោរ ​​​បង្រៀន​អ្នក​គ្រប់គ្នា​​ថា ​ជីវិត ត្រូវ​តែ​តស៊ូ

  • 2017-08-03 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំអឿន ពិដោរ ​ជា​ខ្សែ​ការពារ​មួយ​រូប​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​ក្រុម​បាល់ទាត់​អាយុ​ក្រោម​២២​ឆ្នាំ​របស់​កម្ពុជា ​ត្រៀម​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ពេល​ខាង​មុខ​នេះ។

មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ឆ្នាំង ​ពិដោរ ​ចូល​ចិត្ត​បាល់ទាត់​តាំង​ពី​តូច​មក ​ហើយ​រូបគេ​តែងតែ​ធ្វើ​ជា​អ្នក​រើស​បាល់​ឱ្យ​គេ​ទាត់​នៅ​ស្ដាត​ចាស់ ​ដើម្បី​មាន​ឱកាស​បាន​លេង​បាល់ទាត់​ខ្លះ​ៗ។ ​ដោយ​សារ​តែ​មាន​ចិត្ត​ស្រលាញ់​វិស័យ​នេះ បូក​ផ្សំ​ឱកាស​បាន​ផ្ដល់​ឱ្យ​ផង​នោះ ​រូបគេ​បាន​ចូល​រួម​ហ្វឹកហាត់​បាល់ទាត់​ក្នុង​នាម​ជា​យុវជន​របស់​កូន​ក្រុម​លោក​គ្រូ ​ ភា សុភ័ក្រ្តា ​រហូត​ក្លាយ​ខ្លួន​ជា​កីឡាករ​ល្អ​ម្នាក់ ​និង​បាន​ជាប់​ជា​មួយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​តាំង​ពី​យុវជន​រហូត​ដល់​ក្រុម​ធំ​ទល់​បច្ចុប្បន្ន​នេះ។

មាន​អត្តចរិត​ស្លូត​បូត​សុភាព​រាបសា ​ពិដោរ ​ទទួល​បាន​ស្រលាញ់​រាប់​អាន​ទាំង​គ្រូ​និង​មិត្ត​រួម​ក្រុម ​ពោល​គឺ​មិន​ដែល​មាន​ជម្លោះ​ជាមួយ​នរណា​ម្នាក់​នោះ​ទេ។ ដោយ​លោក ប្រាក់ សុវណ្ណារ៉ា ​ដែល​ធ្លាប់​ជា​គ្រូ​បង្វឹក​គេ​ដែរ​នោះ ក៏​បាន​លើក​ឡើង​ដែរ​ថា​កីឡាករ​ម្នាក់​នេះ​ពិត​ល្អ ​ស្លូត​ណាស់ ​មិន​មាន​ជម្លោះ​ម្ដង​ណា​ឡើយ ចេះ​គោរព​ចាស់ទុំ រាម​ច្បង​ល្អ។ ពិដោរ ​មាន​ទេពកោសល្យ​នេះ​ហើយ ​ទើប​រូបគេ​តែងតែ​បាន​ជាប់​ឈ្មោះ​ក្នុង​កម្មវិធី​ប្រកួត​មិត្តភាព​អន្តរ​ជាតិ Cambodia All Stars ​ជា​និច្ច ​អំឡុង​ពេល លោក​ប្រាក់ សុវណ្ណារ៉ា ​ជា​អ្នក​ដឹក​នាំ​ក្រុម​នេះ។

​សរសេរ​ខ្លាច​ប្រិយមិត្ត​មើល​មិន​អស់​សេចក្ដី ​អីចឹង​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា ​ថា​តើ​ពិដោរ ពិត​ជា​ល្អ​អីចឹង ​ហើយ​មាន​ជីវិត​តស៊ូ​យ៉ាង​ណា​ខ្លះ​ទាំង​អស់​គ្នា៖

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង។

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់