• 2017-07-19 04:27:27
  • ប្រដាល់

ឡៅ​ ស៊ីណាត៖​ ទុក​ចិត្ត​ប្អូន​ប្រុស​ខ្លួន​យក​មេដាយ​បាន​នៅ​ស៊ីហ្គេម

  • 2017-07-19 04:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​និង​ជា​អ្នក​ប្រដាល់​ដោយ​បច្ចេកទេស​ ឡៅ​ ស៊ីណាត​ សម្រាប់​ស៊ីហ្គេម​ ឆ្នាំ​២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី​ខាង​មុខ​នេះ​នេះ​គឺ​ជឿជាក់​លើ​ប្អូន​ប្រុស​របស់​ខ្លួន​ ឡៅ​ ចិត្រា​ ថា​នឹង​យក​មេដាយ​ជូន​កម្ពុជា​បាន។​

ឡៅ​ ស៊ីណាត​

ឡៅ​ ស៊ីណាត​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​ជឿជាក់​និង​ទុក​ចិត្ត​លើ​កីឡាករ​ ឡៅ​ ចិត្រា​ ព្រោះ​ពេល​បច្ចុប្បន្ន​នេះ​គេ​កំពុង​ឡើង​កូដ​ខ្លាំង​ ស្រប​ពេល​ដែល​ការ​តាំង​ចិត្ត​និង​ការ​ខិតខំ​ប្រឹង​ហ្វឹកហាត់​របស់​គេ​ព្យាយាម​ជា​ប្រចាំ​តែ​ម្ដង។​ តាម​រយៈ​ប៉ុន្មាន​ប្រកួត​នេះ​របស់​គេ​គឺ​ធ្វើ​បាន​ល្អ​ទទួល​បាន​ជ័យជម្នះ​ជា​និច្ច​មិន​ថា​ប្រកួត​មិត្តភាព​អន្តរជាតិ​ ឬ​ប្រកួត​ម៉ារ៉ាតុង​នោះ​ទេ។​

កីឡាករ ឡៅ ចិត្រា

ចៅ​ក្រោម​នៅ​សង្វៀន​បាយ័ន​រូប​នេះ​បន្ត​ថា​ ប្អូន​ប្រុស​ម្នាក់​នេះ​គេ​ប្រកួត​មិន​ដែល​ប្រណី​ដៃ​ឲ្យ​ដៃ​គូ​នោះ​ទេ​ ពេល​ឮ​សូរ​ជួង​ភ្លាម​គឺ​គេ​(ចិត្រ)​ចូល​វ៉ៃ​រហូត​ចប់​ទឹក​ឬ​ផ្ដួល​ដៃ​គូ​ដល់​សន្លប់​តែ​ម្ដង។​ បើ​និយាយ​ពី​ស្នៀត​ប្រយុទ្ធ​ ចិត្រា​ គឺ​ចេញ​បាន​ទាំង​អស់​ មិន​ថា​កណ្ដាប់​ដៃ​ ជង្គង់​ កែង​ ទាត់​ និង​ធាក់​នោះ​ទេ​ គេ​អាច​ប្រើ​បាន​ទាំង​ព្រម។​

ស៊ីណាត ​បន្ថែម​ទៀត​ថា​ ចិត្រា​ ក៏​នៅ​មាន​ចំណុច​ដែល​ត្រូវ​បំពេញ​បន្ថែម​ទៀត​ដែរ​ គឺ​គេ​នៅ​ខ្ចី​មាន​ន័យ​ថា​នៅ​ក្មេង​ហើយ​ទើប​ប្រឡូក​បាន​ប៉ុន្មាន​ឆ្នាំ​ទេ​ ដូច្នេះ​ត្រូវ​ហាត់​ឲ្យ​រឹង​ខ្លាំង​ជាង​នេះ​ទៀត​ កម្លាំង​ដៃ​ កម្លាំង​ជើង​នៅ​ស្រាល​បន្តិច​ បើ​ហាត់​ឲ្យ​មាន​ទម្ងន់​ជាង​នេះ​បន្តិច​ទៀត​រឹតតែ​ងាយ​ផ្ដួល​ដៃ​គូ​តែ​ម្ដង។​

កីឡាករ ឡៅ ចិត្រា

ឡៅ​ ស៊ីណាត ​បច្ចុប្បន្ន​នេះ​ជា​ចៅក្រម​និង​ជា​អាជ្ញាកណ្ដាល​នៅ​ស្ថានីយ​ទូរទស្សន៍​ បាយ័ន​ គេ​ជា​បង​ប្រុស​របស់​កីឡាករ​ ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិត្រា។​ សម្រាប់​ស៊ីហ្គេម​ឆ្នាំ​នៅ​ប្រទេស​ ម៉ាឡេស៊ី​ ខែ​ក្រោយ​នេះ​ប្អូន​ប្រុស​របស់​គេ​ ឡៅ​ ចិត្រា​ និង​ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ប្រជែង​យក​មេដាយ​នៅ​ព្រឹត្តិការ​នេះ​ ហើយ​គេ​នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម៕​ ស្រាបៀរ​អង្គរ​​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង។

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី