- 2017-07-17 01:51:42
- វិភាគ
វិទីនី ប្រាប់ចំណុចពិសេសរបស់ខ្លួនដែលអាចថតកុនបាន
- 2017-07-17 01:51:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិទីនី ប្រាប់ចំណុចពិសេសរបស់ខ្លួនដែលអាចថតកុនបាន
ចន្លោះមិនឃើញ
កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែមថុន វិទីនី បានបើកភ្លើងខៀវឲ្យបណ្តាលផលិតកម្ម និងទូរទស្សន៍នានាដើម្បីទាក់ទងនាងយកទៅថតខ្សែភាពយន្ត បន្ទាប់ពីឱកាសពីរបីលើកកន្លងមកនាងបានបដិសេធ។
កញ្ញា ហែមថុន វិទីនីបាននិយាយថា ផលិតករភាពយន្តខ្លះបានទាក់ទងនាងឲ្យថតភាពយន្តនៅពេលនាងជាប់រវល់សិក្សា និងចេញទៅហាត់នៅប្រទេសថៃរយៈពេល១ឆ្នាំកន្លងមកធ្វើឲ្យនាងមិនអាចទទួលយកសំណើទាំងនោះបាន។ សំណើពីរបីលើកកន្លងមកធ្វើឲ្យនាងមានការសោកស្តាយយ៉ាងណា។ ទោះជាបីជាយ៉ាងណា បន្ទាប់ពីបញ្ចប់ការសិក្សា និងមិនបានចេញទៅហ្វឹកហាត់ហាត់ក្រៅប្រទេស ក៏ដូចជាមិនសូវមានកម្មវិធីប្រកួតច្រើនក្នុងរយៈពេលនេះបានជំរុញឲ្យនាងចង់ប្រឡូកចូលសិល្បៈ និងពិចារណាជុំវិញសំណើរបស់ផលិតករភាពយន្ត។
វិទីនីនិយាយថា ៖«តាមពិតឱកាសមានច្រើនដែលគេទាក់ទងថតខ្សែភាពយន្តឲ្យខ្ញុំថតដូចជាតួប៉ូលិស ឬតួបាញ់បោះលោតពីលើឡានអីជាដើម តែចំណាយពេល៣ខែដើម្បីទៅថតនៅតាមដងភ្នំក្រវាញ។ អីចឹងខ្ញុំបដិសេធម្តងហើយ ហើយលើកទីពីរទៀត ក៏គាត់ហៅទៀត។ កាលហ្នឹងខ្ញុំជាប់រៀន រៀនគ្រូកីឡាផងព្រឹកល្ងាច។ មកក្រោយទៀត ខ្ញុំជាប់ហាត់នៅថៃ អីចឹងទៅខ្ញុំពិតជាសោកស្តាយដែលបាត់បង់ឱកាស ពីព្រោះខ្ញុំគិតថា ខ្ញុំមិនមែនជាមនុស្សដែលមានសមត្ថភាព ឬសម្រស់ស្រស់ស្អាតដែលអាចលេងកុនឈុតស្នេហាផ្អែមល្ហែមអីទេ តែខ្ញុំគិតថា បើសិនជាខ្ញុំសម្ដែងលក្ខណៈវ៉ៃដំ ទាត់ធាក់ ឬក៏ជារឿងអីដែលទាក់ទងជាមួយទឹកណាបង។ ខ្ញុំគិតថា សមត្ថភាពខ្ញុំមាន ហើយសប្បាយចិត្តនឹងធ្វើ។ ខ្ញុំអត់សូវអត់ខ្លាចទេ។ ខ្ញុំចូលចិត្តខាងហ្នឹង។ ខ្ញុំមានពេលវេលាអាចធ្វើបានខ្លះៗហើយបង។ បើមានក្រុមហ៊ុនណាទាក់ទង ខ្ញុំនឹងគិតពិចារណាថាតើ ឈុតឆាកហ្នឹងខ្ញុំអាចធ្វើបានអត់? ខ្ញុំនឹងសម្រេចធ្វើ»។
កីឡាការិនីដែលមានរូបសម្បត្តិស្រស់ស្អាត និងបទពិសោធន៍ហែលទឹកច្រើនឆ្នាំបន្ថែមថា ក្រៅពីមានពេលវេលាអាចចូលសិល្បៈបាន និងលក្ខណៈពិសេសរបស់ខ្លួនដែលអាចសម្តែងភាពយន្តបាន ក៏មានកូនសិស្សហែលទឹកជាច្រើនដែលជាអ្នកសិល្បៈបានជំរុញឲ្យរូបនាងចូលសិល្បៈដែរ។ នេះក៏ជាផ្នែកមួយដែលជំរុញឲ្យនាងចង់ប្រឡូកចូលវិស័យសិល្បៈ៕
ស្តាប់ការលើកឡើងរបស់ ហែមថុន វិទិនី