• 2017-07-10 08:45:54
  • ប្រដាល់

បើក​ឆាក​កំពូល​អ្នក​ប្រដាល់​លីអូ​ ជើង​ខ្លាំង​កម្ពុជា​៣​នាក់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​

  • 2017-07-10 08:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​កម្ពុជា​៣​រូប​ទទួល​បាន​ជ័យជម្នះ​ និង​ម្នាក់​បាន​រង​បរាជ័យ​សម្រាប់​ការ​ប្រកួត​​ដណ្តើម​ខ្សែ ​ក្រវាត់​​ក្រវាត់​ «កំពូល​អ្នក​ប្រដាល់​ ស្រាបៀរ​លីអូ»​ រដូវ​កាល​ទី​​៦​ នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​ដែល​បាន​​សន្និសីទ​សារព័ត៌មាន​បើក​ការ​ប្រកួត​កាល​ពី​ល្ងាច​​ថ្ងៃ​អាទិត្យ​ ទី​៩​ ខែ​កក្កដា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។

ឯកឧត្តម តែម ម៉ឺន

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹងស្នោរ​ លោក​ ព្រាប​ សុវណ្ណ​ តំណាង​ស្រាបៀរ​លីអូ​ ​បាន​លើក​ឡើង​ថា កម្មវិធី​ «កំពូល​អ្នក​ប្រដាល់​ ស្រាបៀរ​លីអូ» ​រដូវ​កាល​ទី​៦​នេះ​មិន​មែន​ជា​ការ​ប្រដាល់​ថ្នាក់​ជាតិ​ដូច​រដូវ​កាល​មុន​ៗ​ទេ​ ប៉ុន្តែ​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវ៉ាត់​អន្តរជាតិ។ លោក​បាន​ណែនាំ​កំពូល​អ្នក​ប្រដាល់​កម្ពុជា​​៤​រូប​ ឡាវ​២​រូប​​ និង​ថៃ​២​រូប​ដែល​សរុប​ទាំង​អស់​៨​រូប​។ កីឡាករ​ទាំង​នោះ​​មាន​​កីឡាករ​កម្ពុជា​ ចាន់ រតនា, សេក គឹមរួន, ឆៃ ​សារ៉ា​ និង​ សេក គឹមរួន​ ខណៈ​ ​កីឡាករ​ថៃ ​វៃ ហ៉ៃ្វ និង​ ខាវ​ ផុង​ ហើយ​កីឡាករ​ឡាវ​ ណាំផុន ភេតចិត្តា និង​ ហ្វាសាំង ស៊ិតអត្ថភី​ដែល​ ​ត្រូវ​អង្រួន​សង្វៀន​ក្នុង​រដូវ​កាល​ថ្មី​នេះ។

លោក ព្រាប សុវណ្ណ​

ការ​ឧបត្ថម្ភ​នេះ​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ស្រាបៀរ​លីអូ​ ក្នុង​ការ​គាំទ្រ​កីឡា​ ប្រដាល់​កម្ពុជា​ និង​កីឡាករ​កម្ពុជា។ លោក​ ព្រាប សុវណ្ណ​ បន្ត​ថា ៖«យើង​ជឿ​ជាក់​ថា​ កីឡាករ​កម្ពុជា​ទាំង​អស់​សុទ្ធ​តែ​ខ្លាំង​ មាន​ការ​តស៊ូ​ ​និង​ពូកែ​ទាំង​ការ​ប្រកួត​ថ្នាក់​ជាតិ​ និង​អន្តរជាតិ។ នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រជា​ជន​កម្ពុជា​ទូទាំង​ប្រទេស​ ដើម្បី​ចូល​រួម​ទស្សនា​ការ​ប្រកួត​របស់​កំពូល​កីឡាករ​កម្ពុជា​ និង​កីឡាករ​អន្តរជាតិ​ល្បី​ៗ​ និង​ខ្លាំង​ៗ​ជា​ច្រើន​រូប។ ស្រាបៀរ​លីអូ​នឹង​នៅ​ទី​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ និង​អបអរ​ រាល់​ជ័យជំនះ​របស់​កីឡាករ​កម្ពុជា​ទាំងអស់»។

លោក នាង ស៊ីវុត្ថា

ទន្ទឹម​ជា​មួយ​គ្នា​នេះ​ លោក​ នាង​ ស៊ីវុត្ថា​ ​អ្នក​គ្រប់​កម្មវិធី​ប្រដាល់​របស់​ទូរទស្សន៍​បាយ័ន​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​នេះ​ លោក​​សូម​​សំណូមពរ​ដល់​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​ចាត់​វិធានការ​ម៉ឺង​ម៉ាត់​​ចំពោះ​កីឡាករ​ណា​ដែល​ប្រកួត​មិន​អស់​ពី​សមត្ថភាព​ មិន​ថា​ខាង​កម្ពុជា​ឬ​បរទេស(ថៃ-ឡាវ)។ ប្រសិន​បើ​មាន​បញ្ហា​អសកម្ម​ ឬ​មិន​ប្រក្រតី​ណា​មួយ​​គឺ​ត្រូវ​តែ​បណ្ដេញ​ចុះ​តែ​ម្ដង។​ លោក​មិន​ចង់​ឲ្យ​ខូច​កម្មវិធី​នេះ​ និង​ស្ដាយ​ទឹក​ចិត្ត​ អ្នក​ដែល​គាំទ្រ​ដែល​ចំណាយ​ពេល​ទស្សនា​ខំ​លើក​ស្ទួយ​វិស័យ​ប្រដាល់​នេះ។​ អ្នក​រៀបចំ​រូប​នេះ​ ក៏​ក្រើន​រំលឹក​ដល់​កីឡាករ​ជំនាន់​ក្រោយ​ ឲ្យ​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​មាន​សមត្ថភាព​និង​អាច​ជំនួស​កីឡាករ​ចាស់​ៗ​បាន។​

សម្រាប់​លទ្ធផល​សប្តាហ៍​ឆាក​

  • ​ចាន់ រតនា​ ឈ្នះ​​កីឡាករ​ថៃ​ វៃ ហ៉ៃ្វ​ ​(ទឹក​ទី​២)
  • មុត ខ្លឹម​ខ្មៅ ឈ្នះ​កីឡាករ​ថៃ​​ ខាវ​ ផុង​ (ទឹក​ទី​៤)
  • សេក គឹមរួន​ ឈ្នះ​កីឡាករ​ឡាវ​ ហ្វាសាំង ស៊ិតអត្ថភី​ ​(ទឹក​ទី​៣)
  • ឆៃ សារ៉ា​ចាញ់​កីឡាករ​ឡាវណាំផុន ភេតចិត្តា​ ដោយ​ពិន្ទុ​​​

សូម​បញ្ជាក់​ថា​ ការ​ប្រកួត​​ធ្វើ​ឡើង​​​រាល់​ថ្ងៃ​អាទិត្យ​ ចាប់​ពី​ម៉ោង​ ​៤​រសៀល​ ដល់​ ​៦​ ល្ងាច​ នៅ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ បឹងស្នោរ។ សូម​បង​​ប្អូន​​អ្នក​ស្រលាញ់​កីឡា​ប្រដាល់​គុន​ខ្មែរ​ចូល​រួម​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ឲ្យ​បាន​ច្រើន​កុះករ៕ 

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី