- 2017-06-09 07:13:14
- ប្រដាល់
អេ ព្រីយ៉ានុត ចង់ឲ្យនារីៗកុំមើលរំលងវិស័យប្រដាល់
- 2017-06-09 07:13:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេ ព្រីយ៉ានុត ចង់ឲ្យនារីៗកុំមើលរំលងវិស័យប្រដាល់
ចន្លោះមិនឃើញ
កីឡាការិនីឆ្នើមនិងជាម្ចាស់មេដាយប្រាក់ Beach Game នៅប្រទេសវៀតណាម អេ ព្រីយ៉ានុត សូមឲ្យនារីៗកម្ពុជាកុំមើលរំលងកីឡាប្រដាល់ ព្រោះវាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់មិនថាសុខភាពឬអាចជួយលើកមុខមាត់ប្រទេសជាតិផងដែរ។
អេ យ៉ានុត និយាយឲ្យដឹងថា បច្ចុប្បន្នកញ្ញាពិតជាព្រួយបារម្ភ អំពីរឿងខ្វះកីឡាការិនីចូលហ្វឹកហាត់ប្រដាល់ មិនថាគុនខ្មែរឬប្រដាល់សកលនោះទេ បើរាប់ទៅនៅសល់ប្រហែលត្រឹម៥នាក់ប៉ុណ្ណោះ ប្រសិនបើដូចនេះទៀត នៅពេលខាងមុខ កម្ពុជានឹងខ្វះកីឡាការិនីមិនថាការប្រកួតក្នុងស្រុកក៏ដូចជាចេញទៅប្រកួតនៅក្រៅនោះទេ។
កីឡាការិនីគុនខ្មែររូបនេះបន្តទៀតថា កញ្ញាសូមសំណូមពរបង្អូននារីៗ បើស្រឡាញ់ប្រដាល់អាចចូលហ្វឹកហាត់បាន ហើយមិនចង់ឡើងប្រកួតក៏មិនថ្មីនោះទេ។ តែបើអាចឡើងប្រកួតក៏ម្យ៉ាងដែរ ខ្លួនមានសមត្ថភាពខ្លាំងអាចចេញទៅប្រកួតតំណាងឲ្យប្រទេសកម្ពុជាក្នុងកម្មវិធីផ្សេងៗផងបានផងដែរ។
កូនស្រី អេ ភូថង ម្នាក់នេះលើកឡើងទៀតថា ប្រដាល់មានប្រយោជន៍ច្រើនណាស់ អាចការពារខ្លួនបានពីការធ្វើបាបនានា មានសុខភាពល្អ មានកេរ្តិ៍ឈ្មោះក្នុងសង្គម ជួយផ្សព្វផ្សាយបន្ថែមពីគុនខ្មែរ ហើយអាចធ្វើឲ្យឆាកអន្តរជាតិបានស្គាល់ពីកម្ពុជាតាមរយៈការប្រកួតឈ្នះនៅកម្មវិធីផ្សេងៗ។
អេ ព្រីយ៉ានុត ជាកូនស្រីអតីតជើងខ្លាំង អេ ភូថង ហើយគេជាកីឡាការិនីជ្រើសជាតិប្រដាល់សកលរបស់កម្ពុជាក្រៅពីនេះកញ្ញាក៏ជាអ្នកប្រដាល់គុនខ្មែរមួយរូបផងដែរ។ កីឡាការិនីរូបនេះក៏ចេះក្បាច់គុនចម្រុះនិងធ្លាប់ចេញទៅប្រកួតនៅឯក្រៅប្រទេសផងដែរ៕