• 2017-06-02 23:10:00
  • វិភាគ

គ្រូ​ Inoue​ មិន​ទាន់​រក​​ឃើញ​ U-17 កម្ពុជា​ណា​ម្នាក់​លេច​ធ្លោ​ខ្លាំង តែ​ពួក​គេ...

  • 2017-06-02 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​លោក​ Inoue Kazanori មិន​ទាន់​មើល​ឃើញ​កីឡាករ​យុវជន​​អាយុ​ក្រោម​១៧​ឆ្នាំ​​កម្ពុជា​​ណា​ម្នាក់​មាន​ទេព​កោសល្យ​លេច​ធ្លោ​​ខ្លាំង​ជាង​គេ​​ឡើយ​​ក្រោម​ការ​បង្វឹក​បង្ហាត់​របស់​លោក។

​​លោក​​បាន​​លើក​ឡើង​ថា លោក​មាន​បទ​ពិសោធន៍​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​នាំ​ក្រុម​អាជីព​ ដូច្នេះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​សម្រាប់​ក្រុម​​យុវជន​សាលា​បាល់ទាត់​​ជាតិ​បាទី​​ លោក​អត់​ទាន់​មើល​ឃើញ​កីឡាករ​ណា​ម្នាក់​ដែល​មាន​ទេព​កោសល្យ​លេច​ធ្លោ​ជាង​​គេ​ទេ។ ទោះ​ជា​យ៉ាង​ណា​ លោក​ជឿ​ជាក់​ថា ពួក​គេ​នឹង​ក្លាយ​ជា​កីឡាករ​កម្រិត​អាជីព​ដែល​មាន​ទេព​កោសល្យ​ល្អ​ និង​ក្លាយ​ជា​សមាជិក​ជម្រើស​ជាតិ​កម្ពុជា​​ដ៏​ល្អ។​

​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ កន្លង​ទៅ​នេះ​ ​ក្រុម​ U-17 ឆ្នាំ​របស់​លោក​បាន​យក​ឈ្នះ​ក្រុម​យុវជន​ហូជីមិញ​អាយុ​ក្រោម​១៧​ឆ្នាំ​ដោយ​លទ្ធផល​ ២-០ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​កន្លង​ទៅ​ក្រុម​របស់​លោក​បាន​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន​រហូត​ដល់​៦-០៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី