- 2017-04-04 02:28:57
- ប្រវត្តិ
ហេតុផល៧យ៉ាង ដែលស្រីៗគួរស្រលាញ់ប្រុសៗចូលចិត្តលេងបាល់ទាត់
- 2017-04-04 02:28:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល៧យ៉ាង ដែលស្រីៗគួរស្រលាញ់ប្រុសៗចូលចិត្តលេងបាល់ទាត់
ចន្លោះមិនឃើញ
ស្រីៗជាច្រើន តែងមិនស្រណុកចិត្ត ឬខ្វល់ខ្វាយច្រើន ចំពោះការជ្រើសរើសដៃគូសង្សារ។ ចំណែកឯប្រុសៗបច្ចុប្បន្ន ភាគច្រើនគឺចូលចិត្តលេងបាល់ទាត់ ឬលេងកីឡាច្រើន។ ដូច្នេះថ្ងៃនេះ Sabay សូមបង្ហាញជូន ហេតុផល៧យ៉ាង ដែលស្រីៗគួរស្រលាញ់មនុស្សប្រុស ចូលចិត្តលេងបាល់ទាត់៖
១. គាត់មានការប្ដេជ្ញាចិត្តខ្ពស់៖ លេងបាល់ទាត់ ទាមទារឲ្យមានការប្ដេជ្ញាចិត្តខ្ពស់ ដូច្នេះការរស់នៅរបស់គាត់ ជីវិត និងស្នេហារបស់គាត់ក៏ដូចគ្នា។
២. ចេះគ្រប់គ្រងពេលវេលាបានល្អ៖ អ្នកលេងបាល់ទាត់ តែងគោរពពេលវេលា និងចេះគ្រប់គ្រងពេលយ៉ាងល្អ ដូច្នេះបើបានគាត់ជាគូស្នេហ៍ នឹងងាយស្រួលសម្រាប់ចាត់ចែងពេលវេលា។
៣. ចេះស្រលាញ់ងប់ងុល៖ មនុស្សចូលចិត្តលេងបាល់ទាត់ តែងស្រលាញ់ក្រុមបាល់ទាត់ណាមួយងប់ងុលខ្លាំង ដូច្នេះរូបគេនឹងអាចស្រលាញ់អ្នកងប់ងុលដូចគ្នា។
៤. រាងកាយម៉ាអេម៖ ប្រុសៗចូលចិត្តលេងបាល់ទាត់ ភាគច្រើនមានរូបរាងសង្ហាៗ មានសាច់ដុំមធ្យមៗមិនច្រើនពេក ឬធាត់ពេក។
៥. គាត់ជាមនុស្សចេះចុះសម្រុងនឹងអ្នកដទៃ៖ អ្នកលេងបាល់ទាត់ គឺលេងជាក្រុម ដែលមានគ្នាច្រើននាក់ ដូច្នេះគាត់ជាមនុស្ស ដែលយល់ពីការងារធ្វើការជាក្រុម ចេះសាមគ្គី និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។
៦. គាត់ជាមនុស្សស្មោះស្នេហ៍៖ មនុស្សប្រុសភាគច្រើន (លើកលែងចំនួនតូច) ដែលលេងបាល់ទាត់ គឺស្មោះស្នេហ៍ណាស់ ព្រោះពួកគេពុំសូវមានពេលមើលស្រីៗណាផ្សេង ឬចាប់អារម្មណ៍ស្រីណា ក្រៅពីសង្សាររបស់ខ្លួនឡើយ។ ជាពិសេសគឺ ពួកគេស្មោះស្ម័គ្រនឹងអ្នក ដូចគាត់ស្មោះស្ម័គ្រនឹងក្រុមបាល់ទាត់ ដែលគាត់ស្រលាញ់ដែរ។
៧. អ្នកនឹងក្លាយជា Fan ដ៏ពិសេសរបស់គាត់៖ ពេលគាត់ប្រកួត អ្នកនឹងក្លាយជាអ្នកគាំទ្រដ៏ពិសេសជាងគេសម្រាប់គាត់ និងសម្រាប់ខ្លួនឯង។ ជាពិសេស នៅពេលគាត់ស៊ុតចូលទី វាពិតជាមានន័យ និងសប្បាយរីករាយបំផុតសម្រាប់អ្នក ដែលឃើញមិត្តប្រុសរបស់ខ្លួន ធ្វើបានយ៉ាងអស្ចារ្យ។
ក្រៅពីចំណុចខាងលើនេះ ប្រុសៗចូលចិត្តលេងបាល់ទាត់ នៅមានចំណុចល្អៗជាច្រើនទៀតដូចជា ចេះអធ្យាស្រ័យ មិនចេះប្រកាន់ខឹងច្រើន ឆាប់យល់ការ ឆ្លាត ចេះបត់បែនតាមកាលៈទេសៈ និងមានហេតុផល ចេះដឹងខុសត្រូវផងដែរ ដូច្នេះស្រលាញ់ប្រុសៗចូលចិត្តលេងបាល់ទាត់ ពិតជាមិនខកបំណងនោះទេ៕