- 2014-11-07 18:16:09
- ប្រដាល់
រន្ទះកែង ឡៅ ស៊ីណាត ផ្ដួល ឯម ខ្លឹមខ្មៅ ទឹក ២ ខណៈ កែវ រំចង់ ប្រកួតល្ងាចនេះ
- 2014-11-07 18:16:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រន្ទះកែង ឡៅ ស៊ីណាត ផ្ដួល ឯម ខ្លឹមខ្មៅ ទឹក ២ ខណៈ កែវ រំចង់ ប្រកួតល្ងាចនេះ
ចន្លោះមិនឃើញ
រាមច្បង ឡៅ ស៊ីណាត មកពីក្លិបប្រដាល់ កងពលតូចលេខ ៩១១ បានប្រើកណ្ដាប់ដៃផ្ដួលសិស្សប្អូន ឯម ខ្លឹមខ្មៅ មកពីក្លិបប្រដាល់ រិទ្ធីពោធន៍សែនជ័យ ត្រឹមទឹកទី២ ក្នុងការប្រកួតមិត្តភាពប្រដាល់ក្បាច់គុនខ្មែរ ប្រភេទទម្ងន់ ៦៨ គីឡូក្រាម ដែលរៀបចំឡើងនៅម្ដុំនាគបាញ់ទឹក ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះ ខែ និងអកអំបុក ឆ្នាំ ២០១៤ ព្រមទាំងមានផ្សាយតាមប៉ុស្ដិ៍ BTV។
សង្វៀនប្រកួតល្ងាចមិញ (រូបថត៖ Mistre Vuth)
តាមពិតគូជក់ចិត្តមួយនេះសុទ្ធតែមានបទពិសោធន៍ជោកជាំលើសង្វៀនដូចគ្នា ទោះជាចេញប្រកួតជំនាន់មុនជំនាន់ក្រោយក៏ដោយ។ សម្រាប់ ឯម ខ្លឹមខ្មៅ ធ្លាប់ឡើងប្រកួត ៨២ លើក និងធ្លាប់ផ្ដួលគូប្រកួតមិនឱ្យតដៃរួចចំនួន ១៧ លើក ស្របពេល ឡៅ ស៊ីណាត ឡើងសង្វៀនរហូតដល់ ១១១ ដង ឈ្នះ ៧៧ ដង ចាញ់ ១៣ និង ស្មើ ១ ប្រកួត ក្នុងនោះធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់ចំនួន ៤៥ លើកផងដែរ។
ចំណែកល្ងាចនេះវិញ កីឡាករ កែវ រំចង់ ត្រូវប៉ះកីឡាករ ម៉ឺន សុភា វិញម្ដង លើប្រភេទទម្ងន់ ៧០ គីឡូក្រាម។
គូប្រកួតនៅល្ងាចថ្ងៃទី ៧ វិច្ឆិកា នេះ | |||
១ | ចៅ រស់ | ៥១ គីឡូក្រាម | សំណាង ឌីណា |
២ | ឈាន រស្មី | ៦៥ គីឡូក្រាម | សេង សុខចាន់ |
៣ | ម៉ន លីហ័រ | ៥៧ គីឡក្រាម | ចាន់ ស៊ីណាត |
៤ | ឯម លីថូ | ៦៣ គីឡូក្រាម | ជ័យ ស៊ីណេត |
៥ | កែវ រំចង់ | ៧០ គីឡូក្រាម | ម៉ឺន សុភា |
តោះ! កុំចាំយូរទស្សនាវីដេអូគូពិសេសនេះទាំងអស់គ្នា៖
http://youtu.be/f7sVZozWfaU
អត្ថបទ៖ ម៉ឺន រស្មី