- 2017-03-14 02:20:01
- ប្រវត្តិ
Ronaldo ធ្វើលំហាត់ប្រាណ Sit-up មួយថ្ងៃ៣ពាន់ដងដើម្បីបានក្បាលពោះ៦កង់?
- 2017-03-14 02:20:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ធ្វើលំហាត់ប្រាណ Sit-up មួយថ្ងៃ៣ពាន់ដងដើម្បីបានក្បាលពោះ៦កង់?
ចន្លោះមិនឃើញ
Cristiano Ronaldo មិនត្រឹមជាកីឡាករបាល់ទាត់ឆ្នើមមួយរូបទេ ប៉ុន្តែគេក៏ជាតារាម៉ូដែលដ៏ល្បីឈ្មោះដែរ តាមរយៈការថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំៗនៅលើពិភពលោក។
ជាមួយនឹងកាយសម្បទាដ៏រឹងមាំ ពិសេសសាច់ដុំ និងក្បាលពោះ៦កង់ មានសារព័ត៌មានមួយចំនួននៅអង់គ្លេសចុះផ្សាយថា ខ្សែប្រយុទ្ធ Real Madrid រូបនេះតែងធ្វើលំហាត់ប្រាណបែប Sit-up (ការដេកនៅលើផ្ទៃរាបស្មើ បញ្ឈរជង្គង់ រួចប្រឹងងើប) ចំនួន៣០០០ដងក្នុងមួយថ្ងៃ។
យ៉ាងណាក៏ដោយ នៅក្នុងកម្មវិធីសម្ពោធកន្លែងហាត់ប្រាណរបស់ខ្លួននៅទីក្រុង ម៉ាឌ្រីដ Ronaldo បានច្រានចោលពាក្យចចាមអារ៉ាមទាំងនោះ។ "វាមិនមែនជាការពិតទេដែលខ្ញុំតែងធ្វើ Sit-up មួយថ្ងៃ៣០០០ដង។ ជាទូទៅខ្ញុំហាត់ប្រាណ ៣ ឬ៤ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ហើយរាល់លើក ខ្ញុំមិនប្រាកដថា ខ្លួនឯងអាចធ្វើ Sit-up ដល់១០០០ដង ឬអត់ផង”៕