• 2014-11-07 15:57:57
  • ប្រដាល់

វ៉ន វីវ៉ា​ ឡើង​ប្រកួត​មុន​ថ្ងៃ​មង្គល​ការ​របស់​ខ្លួន​១១​ថ្ងៃ​

  • 2014-11-07 15:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ វ៉ន វីវ៉ា​នឹង​ឡើង​សង្វៀន​ប្រកួត​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ​ហើយ​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​វគ្គ​៣​របស់​សង្វៀន​ស៊ីធីអិន​ស្តាត​ចាស់​ពោល​គឺ​ត្រឹម​តែ​១១​ថ្ងៃ​មុន​ពិធី​មង្គល​ការ​របស់​ខ្លួន​មក​ដល់។

កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​កញ្ញា ស៊ន ដាវីន និង​អ្នក​ប្រដាល់​ វ៉ន វីវ៉ា​នឹង​ចូល​រោង​ការ​នា​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ​ហើយ បន្ទាប់​ពី​ពួក​គេ​បាន​ភ្ជាប់​ពាក្យ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា​កន្លង​ទៅ​។

 

ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​២០១៣ ស៊ន ដាវីន​ធ្លាប់​បាន​ប្រាប់ Sabay កាល​មុន​ភ្ជាប់​ពាក្យ​ថា ពួក​គេ​ជាប់​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៥​នៅ​ប្រទេស​សិង្ហបុរី ដូច្នេះ​ទំនង​ជា​​អាច​រៀប​ការ​ក្រោយ​កីឡា​​ស៊ីហ្គេម​ឆ្នាំ​២០១៥​ ប៉ុន្តែ​មិន​ទាន់​ដាច់​ឆ្នាំ​២០១៤​ផង​ក៏​ស្រាប់​តែ​រៀប​ការ​តែ​ម្តង។

 

អ្នក​លេង​កណ្តាប់​ដៃ វ៉ន វីវ៉ា ត្រូវ​ឡើង​សង្វៀន​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ​​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​វគ្គ​៣​របស់​ទូរទស្សន៍​ស៊ីធីអិន។ រូប​គេ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ឡាវ។ ដូច្នេះ​សម្រាប់​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោកISKA រូប​នេះ​ឡើង​ប្រកួត​មុន​ថ្ងៃ​មង្គល​ការ​របស់​ខ្លួន​១១​ថ្ងៃ​ប៉ុណ្ណោះ។

 

ពិធី​មង្គល​ការ​របស់ វ៉ន វីវ៉ា និង ស៊ន ដាវីន នឹង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល ម៉ូឌែន​៥ អគារ C វេលា​ម៉ោង​៥​ល្ងាច ហើយ​ភ្ញៀវ​ចូល​រួម​ភាគ​ច្រើន​ជា​អ្នក​កីឡា​ដូច​គ្នា៕

 

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់