_medium.jpg)
- 2017-02-15 07:01:14
- ប្រដាល់
ផាន់ គ្រាន់ អះអាងថា សមត្ថភាពរបស់គេពីមុន នឹងមកវិញ ១០០%
- 2017-02-15 07:01:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាន់ គ្រាន់ អះអាងថា សមត្ថភាពរបស់គេពីមុន នឹងមកវិញ ១០០%
ចន្លោះមិនឃើញ
អ្នកប្រដាល់មានបទពិសោធន៍មិនតិចជាងរយដង ផាន់ គ្រាន់ អះអាងថា នឹងកសាងខ្លួនឲ្យក្លាយជាអ្នកប្រដាល់ខ្លាំងដូចពីមុនវិញ១០០% ក្រោយបានទ្រនំហ្វឹកហាត់ថ្មីជាមួយក្លឹបពុទ្ធសេរីវង្សព្រែកតាទែនកាលពីពេលថ្មីៗនេះ។
អ្នកប្រដាល់ធ្លាប់ខ្លាំងរូបនេះបានឲ្យដឹងថា ការហ្វឹកហាត់នៅទីតាំងថ្មីមានសម្ភារៈច្រើនគួរសម និងពិសេសមានដៃគូល្អ មឿន សុខហ៊ុច ហាត់វ៉ៃឡាំជាដើម។ ក្រោយចាប់ផ្ដើមហ្វឹកហាត់នៅក្លឹបថ្មីមួយរយៈ គ្រាន់ ទម្លាយថា មិនយូរទេសមត្ថភាពរបស់គេពីមុន នឹងវិលមកវិញនាពេលឆាប់ៗនេះ។
ជើងខ្លាំងរូបនេះបន្ថែមថា នៅពេលសមត្ថភាពមានការកើនឡើងវិញ សង្ឃឹមអាចមានទីផ្សារលើសង្វៀនបានច្រើនជាងបច្ចុប្បន្ន ដើម្បីមានប្រាក់ផ្ញើជូនឪពុកម្ដាយចាស់មានបន្ទុកចិញ្ចឹមចៅ១២នាក់នៅស្រុកកំណើត។ ការតាំងចិត្តខាងលើនឹងធ្វើឲ្យបាន ដើម្បីឲ្យអ្នកគាំទ្ររបស់គេទាំងអស់។
កីឡាករ ផាន់ គ្រាន់ បានចូលហ្វឹកហាត់ជាមួយក្លឹបពុទ្ធសេរីវង្សព្រែកតាទែនកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយគ្រួបង្វឹកក្លឹបគុជសារកីឡាដែលជាក្លឹបចាស់លោក ផាន់ ផាណាត បានស្លាប់៕