• 2017-02-14 23:17:00
  • ប្រវត្តិ​​

មក​មើល​កីឡដ្ឋាន​ធំៗ​ទាំង​១៨​ ដែល​ក្លឹប​ថៃ​ប្រើ​សម្រាប់​លីគ​ឆ្នាំ​២០១៧​នេះ!

  • 2017-02-14 23:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាប់​ទាំង​ឆ្នាំ​២០១៧​នេះ​​ លីគ​អាជីព​ថៃ​ដែល​មាន​ឈ្មោះ​ផ្លូវ​ការ​ថា​ Toyota Thai League បាន​​បើក​រដូវ​កាល​លើក​ទី​២១​របស់​ខ្លួន​ហើយ​។

បង្កើត​លីគឡើង​លើក​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៦ ក្លឹប​អាជីព​សរុប​ចំនួន​១៨​នឹង​ធ្វើការ​ប្រកួត​ប្រជែង​គ្នា​ក្នុង​១​ក្រុម​ចំនួន​៣៤​ប្រកួត ដើម្បី​យក​ជើង​ឯក​។ ក្លឹប​ថៃ​ចំនួន​១​នឹង​បាន​កៅអី​ស្វ័យ​ប្រវត្តិ​លេង​ពាន​ក្លឹប​អាជីព​ប្រចាំ​តំបន់​អាស៊ី AFC Champions League ខណៈ​២​ទៀត​ត្រូវ​ធ្វើ​​ការ​ប្រកួត​ជម្រុះ។

ក្លឹប​ទាំង​អស់​នៅ​លីគ​កំពូល​ថៃ​ត្រូវ​​ប្រកួត​គ្នា​ប្ដូរ​ទឹកដី​ដោយ​ក្លឹប​និមួយៗ​សុទ្ធ​តែ​មាន​ទឹកដី​រៀង​ខ្លួន​ប៉ុន្តែ​ក្លឹប​ខ្លះ​ប្រើ​កីឡដ្ឋាន​ខ្លួន​ឯង ហើយ​ខ្លះ​ទៀត​សុំ​សិទ្ធ​​ប្រើ​កីឡដ្ឋាន​របស់​រដ្ឋ។ ខាងក្រោម​គឺ​ជា​កីឡដ្ឋាន​ទាំង​១៨​របស់​ក្លឹប​ថៃ​នៅ​រដូវ​កាល​នេះ៖

១. Bangkok Glass (บางกอกกล๊าส เอฟซี)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Leo Stadium ស្ថិត​នៅ​ក្នុង​ខេត្ត Pathumthani។

២. Bangkok United (แบงค็อก ยูไนเต็ด)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Thammasat Stadium ស្ថិត​នៅ​ក្នុង​ខេត្ត​ Pathumthani។

៣. Buriram United (บุรีรัมย์ ยูไนเต็ด)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា New I-Mobile Stadium ស្ថិត​នៅ​ក្នុង​ខេត្ត Buriram។

៤. Singha Chiangrai United (สิงห์ เชียงราย ยูไนเต็ด)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Singha Stadium ស្ថិត​នៅ​ក្នុង​ខេត្ត​ Chiangrai។

៥. Chonburi (ชลบุรี เอฟซี)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Chonburi Stadium ស្ថិត​នៅ​ក្នុង​ខេត្ត Chonburi។

៦. Muangthong United (เมืองทอง ยูไนเต็ด)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា SCG Stadium ស្ថិត​នៅ​ក្នុង​ខេត្ត​ Nonthaburi។

៧. Nakhon Ratchasima (นครราชสีมา เอฟซี )

កីឡដ្ឋាន​មាន​ឈ្មោះ​ថា 80th Birthday Stadium ស្ថិត​នៅ​ក្នុង​ខេត្ត​ Nakhon Ratchasima។

៨. Navy (ราชนาวี)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Sattahip Navy Stadium ស្ថិត​នៅ​ក្នុង​ខេត្ត​ Chonburi។

៩. Pattaya United (พัทยา ยูไนเต็ด)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Nong Prue Stadium ស្ថិត​នៅ​ក្នុង​ខេត្ត Chonburi។

១០. Police Tero (โปลิศ เทโร)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Boonyachinda Stadium ស្ថិត​នៅ​ក្នុង​រាជធានី​បាងកក។

១១. Port (การท่าเรือ)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា PAT Stadium ស្ថិត​នៅ​ក្នុង​រាជធានី​បាងកក។

១២. Ratchaburi Mitr Phol (ราชบุรี มิตรผล เอฟซี)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Mitr Phol Stadium ស្ថិត​នៅ​ក្នុង​ខេត្ត​ Ratchaburi។

១៣. Sisaket (ศรีสะเกษ เอฟซี)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Sri Nakhon Lamduan Stadium ស្ថិត​នៅ​ក្នុង​ខេត្ត​ Sisaket។

១៤. Sukhothai (สุโขทัย เอฟซี)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Thung Thalay Luang Stadium ស្ថិត​នៅ​ក្នុង​ខេត្ត​ Sukhothai។

១៥. Super Power Samut Prakan (ซูเปอร์พาวเวอร์ สมุทรปราการ)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Samut Prakarn SAT Stadium ស្ថិត​នៅ​ក្នុង​ខេត្ត​ Samut Prakan។

១៦. Suphanburi (สุพรรณบุรี เอฟซี)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា Suphanburi Provincial Stadium ស្ថិត​នៅ​ក្នុង​ខេត្ត​ Suphanburi។​

១៧. Thai Honda Ladkrabang (ไทยฮอนด้า ลาดกระบัง)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា 72nd Anniversary Stadium ស្ថិត​នៅ​ក្នុង​រាជ​ធានី​បាងកក។

១៨. Ubon UMT United (อุบล ยูเอ็มที ยูไนเต็ด)

កីឡដ្ឋាន​មាន​ឈ្មោះ​ថា UMT Stadium ស្ថិត​នៅ​ក្នុង​ខេត្ត​ Ubon Ratchathani៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី