• 2017-02-02 01:45:16
  • ប្រដាល់

កូនស្រី អេ ភូថង រំជួល​ចិត្ត​​ខ្លាំង​​ពេល​ឃើញ​តារា​ឆ្នើម​ ចាន់​ វឌ្ឍនាកា បង្ហាញ..​

  • 2017-02-02 01:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​វ័យ​ក្មេង​ អេ​ យ៉ានុត​ ដែល​គេ​ស្គាល់​ថា​ជា​កូន​ស្រី​របស់​អតីត​អ្នក​​ប្រដាល់​ អេ​ ភូថង​ បាន​រំភើប​រំជួល​ចិត្ត​ពេល​ឃើញ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ ចាន់​ វឌ្ឍនាកា​ ស្រក់​ទឹក​ភ្នែក​ចំពោះ​​មុខ​អ្នក​គាំទ្រ​ បន្ទាប់​ពី​រូប​គេ​បង្ហាញ​ខ្លួន​ចុង​ក្រោយ​​ឲ្យ​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​យប់​ថ្ងៃ​ទី​៣១ មករា កន្លង​ទៅ​នេះ។​

អេ​ យ៉ានុត​

អេ​ យ៉ានុត​ ថា​ កញ្ញា​ពិត​ជា​​រំភើប រំជួល​ចិត្ត​ខ្លាំង​នៅ​ពេល​​​​ឃើញ​ ចាន់​ វឌ្ឍនាកា​ យំ​លា​អ្នក​គាំទ្រ​របស់​ខ្លួន​​កាល​ពី​យប់​ថ្ងៃ​ទី​៣១ មករា។​ តាម​ពិត​ ក្នុង​ចិត្ត​កញ្ញា​ពិត​ជា​​​សោកស្ដាយ​ ដែល​តារា​ឆ្នើម​រូប​នេះ​ត្រូវ​​​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​ និងលែង​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​បាល់ទាត់​ បឹងកេតអង្គរ​​​រហូតចប់កុងត្រានៅជប៉ុន។​

ចាន់​ វឌ្ឍនាកា​

កីឡា​ការិនី​ប្រដាល់​រូប​នេះ​ លើក​ឡើង​ទៀត​ថា​ កញ្ញា​ចូល​ចិត្ត​ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ បឹងកេតអង្គរ​ នេះ​ណាស់​ មិន​ថា​របៀប​អូស​បាល់​ឬ​ញាក់​​បាល់​នោះ​ទេ​គឺ​ពេញ​ចិត្ត​ទាំង​អស់​ហើយ​ ជា​ពិសេស​ក្បាច់​ស៊ុត​បញ្ចូល​ទី​។​ កូន​​អ្នក​​​ប្រដាល់​ម្នាក់​នេះ​ បាន​ជូន​ពរ​ ចាន់​ វឌ្ឍនាកា​ ឲ្យ​ធ្វើ​ដំណើរ​បាន​សុខ​សប្បាយ​​ ទទួល​បាន​ជោគជ័យ​​អាជីព​មួយ​នេះនៅ​កន្លែង​ថ្មី។ ​កញ្ញា​ក៏​សង្ឃឹម​ទៀត​ថា​ នៅ​ពេល​ខាង​មុខ​នឹង​បាន​ជួប​តារា​បាល់ទាត់​ឆ្នើម​រូប​នេះ​វិញ​ ហើយការ​វិល​ត្រលប់​មក​វិញ​នេះ​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ខ្លាំង​ជាង​មុន​ទៅ​ទៀត។​

ចាន់​ វឌ្ឍនាកា​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី