• 2017-01-18 11:01:00
  • ប្រដាល់

ពេជ្រ​ សីហា​ ប្ដេជ្ញា​ខំ​ប្រឹង​ឡើង​វិញ​ ក្រោយ​ដឹង​ថា​ខ្លួន​ដើរ​ផ្លូវ​ខុស

  • 2017-01-18 11:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​រហស្សនាម​ម៉ៃ​ថៃសាន់​ខ្មែរ​ ពេជ្រ​ សីហា​ ប្ដេជ្ញា​ចិត្ត​ខំ​ប្រឹង​ហ្វឹកហាត់​​ឡើង​​វិញ​ដើម្បី​ឡើង​ប្រកួត​ស្ដារ​មុខមាត់​ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​ដែល​ធ្លាប់​មាន​ការ​ពី​មុនមក​វិញ​ក្រោយ​ដឹង​ខ្លួន​ថា​ដើរ​ផ្លូវ​ខុសឆ្គង​នា​ពេល​កន្លង​មក។​

ពេជ្រ សីហា ឈរ

ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ ពេជ្រ​ សីហា​ បាន​លើក​ឡើង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ថា​ គេ​នឹង​កែ​ខ្លួន​ឡើង​វិញ​ក្រោយ​ពេល​ ដឹង​ខ្លួន​ដើរ​ផ្លូវ​ខុស។​ គេ​នឹង​ឈប់​ដើរ​លេង​ឬ​ លែង​ប្រព្រឹត្ត​​អ្វី​ដែល​ធ្លាប់​ធ្វើ​មិន​ល្អ​ពី​មុន​មក​ នៅ​ពេល​នេះ​គឺ​ខំ​ប្រឹងប្រែង​ហាត់​ដើម្បី​មាន​សមត្ថភាព​ពេញ​បរិបូរណ៍​នៅ​ពេល​ឡើង​ប្រកួត​នា​ពេល​ខាង​មុខ។​

ពេជ្រ សីហា ខៀវ

កីឡាករ​ចូល​ចិត្ត​ប្រើ​កណ្ដាប់ដៃ​រូប​នេះ​បន្ថែម​ទៀត​ថា​ ពិត​ជា​ស្ដាយ​កេរ្តិ៍ឈ្មោះ​ដែល​ធ្លាប់​សាង​មក​យ៉ាង​លំបាក​ទម្រាំ​បាន​ល្បី​ ប៉ុន្តែ​​ត្រូវ​​រសាយ​ស្ទើរ​សូន្យ​​​តែ​មួយ​រយៈ​ពេល​ខ្លី​​ដែល​ខ្លួន​​ដើរ​ខុស​តែ​បន្តិច។​ ដោយ​មើល​ឃើញ​ថា​ បច្ចុប្បន្ន​មាន​ទីផ្សារ​ប្រដាល់​កាន់​តែ​ច្រើន​ជាង​មុន​ និង​មាន​តម្លៃ​ខ្លួន​ក៏​ខ្ពស់​គួរសម​ ដូច្នេះ​រូប​គេ​​តាំង​ចិត្ត​​ជំរុញ​ខ្លួន​ឯង​​​​ខំ​ប្រឹងប្រែង​ និង​ចាប់​អាជីព​នេះ​វិញ។​ ក្រៅ​ពី​ប្រដាល់​ជើង​ខ្លាំង​រូប​នេះ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ការងារ​អី​នោះ​ទេ​ ហើយ​បើ​ធ្វើ​ការ​វិញ​ចំណេះ​​ក៏​គ្មាន​។

ពេជ្រ សីហា ខៀវ

ពេជ្រ​ សីហា​ ដែល​ជា​កីឡាករ​ដែល​មាន​បទពិសោធន៍​ច្រើន​ ​ធ្លាប់​ឆ្លងកាត់​សង្វៀន​ផ្សេងៗ​រាប់​មិន​អស់​ មិន​ថា​នៅ​ក្នុង​ស្រុក​ឬ​នៅ​ក្រៅ​ស្រុក​នោះ​ទេ។​ ជើង​ខ្លាំង​ត្រកូល​ ពេជ្រ​ ម្នាក់​នេះ​ជា​ប្អូន​របស់​ចៅ​ក្រម​ និង​អាជ្ញាកណ្ដាល​ ពេជ្រ​ សុផាន​ ដែល​កំពុង​បម្រើការ​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន។​ គេ​បាត់​មុខ​មួយ​រយៈ​ពេល​ចាប់​តាំង​ពី​ចាញ់​ ឡុង​ សុវណ្ណឌឿន​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​សមរភូមិអ្នកប្រយុទ្ធ​មក​ម្ល៉េះ៕​​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់