
- 2017-01-17 02:50:18
- ប្រដាល់
ខ្លោចចិត្ត! ផាន់ គ្រាន់ ទម្លាយឲ្យដឹងពីឪពុកម្តាយរបស់គេទទួលបន្ទុកមហាសែនធ្ងន់
- 2017-01-17 02:50:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោចចិត្ត! ផាន់ គ្រាន់ ទម្លាយឲ្យដឹងពីឪពុកម្តាយរបស់គេទទួលបន្ទុកមហាសែនធ្ងន់
ចន្លោះមិនឃើញ
អ្នកប្រដាល់ដែលធ្លាប់មានឈ្មោះបោះសំឡេងក្នុងពិភពប្រដាល់ ផាន់ គ្រាន់ បានទម្លាយរឿងជីវភាពគ្រួសារថា ឪពុក-ម្ដាយជាអ្នកក្រធ្វើស្រែបន្តិចបន្តួចនៅស្រុកកំណើតខេត្តព្រៃវែង ដោយរង់ចាំប្រាក់ផ្ញើពីការវ៉ៃប្រដាល់របស់គេជួយទ្រទ្រង់គ្រួសារ។
ផាន់ គ្រាន់ ដែលជាជើងខ្លាំងកំពុងធ្លាក់កូដរូបនេះបានឲ្យដឹងថា ឪពុក-ម្ដាយត្រូវចិញ្ចឹមចៅៗចំនួន១២នាក់ក្នុងបន្ទុក ក្នុងនោះ ៣នាក់ជាក្មេងកំព្រា ឪពុក-ម្ដាយ និង ៩នាក់ទៀតឪពុក-ម្ដាយទៅធ្វើការនៅថៃ។ គ្រួសាររបស់គេមានស្រែតិច ធ្វើមួយឆ្នាំហូបមិនគ្រប់មួយឆ្នាំឡើយ ខណៈអ្នកមានគុណរបស់គេទាំងពីរគ្មានមុខរបរទៀតផង។
ការលំបាកក្នុងគ្រួសារ ក៏បានធ្លាក់មកលើរូបគេត្រូវជួយជ្រោមជ្រែង ដោយការឡើងវ៉ៃបានប្រាក់ផ្ញើទៅស្រុកខ្លះ បង់ថ្លៃបន្ទប់ជួលនៅភ្នំពេញខ្លះ និងចាយខ្លួនឯងខ្លះ។ គ្រាន់ បញ្ជាក់ថា ខែខ្លះសឹងដាច់បាយម្ដងម្កាល ព្រោះគ្មានប៉ុស្តិ៍ហៅឡើងវ៉ៃ។ កត្តាដែលខ្វះទីផ្សារមកពីធ្លាក់ទម្រង់ប្រកួតមួយរយៈចុងក្រោយនេះ។
បុរសមានបទពិសោធន៍លើសង្វៀនមិនតិចជាងរយដងរូបនេះ បន្ថែមថា រៀងរាល់ខែរួបគេតែងទទួលការអាណិតពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ហៅឡើងប្រកួតបានម្ដងៗ ដើម្បីបានប្រាក់បងថ្លៃផ្ទះ ក៏ដូចជាផ្ញើទៅស្រុកជាដើម។ ជាការសំណូមពរ អ្នកប្រដាល់មានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះ ចង់មានក្លឹបហ្វឹកហាត់ត្រឹមត្រូវ បន្ទាប់ពីគ្រួបង្ហាត់ លោក ផាន់ ផាន់ណាត បានស្លាប់ និងចង់ទទួលបានការហៅឡើងសង្វៀនពីរដងក្នុងមួយខែ ដើម្បីបន្តក្ដីសង្ឃឹមពីអាជីពប្រដាល់មួយនេះ។
ផាន់ គ្រាន់ ធ្លាប់ជាអ្នកប្រដាល់ល្បីឈ្មោះមួយរួបក្នុងវិស័យប្រដាល់ខ្មែរ ដោយធ្លាប់យកឈ្នះ ឡៅ ចន្ទ្រា ជាដើម។ ក្រៅពីប្រដាល់សេរី ផាន់ គ្រាន់ ក៏ធ្លាប់ជាជម្រើសជាតិប្រដាល់សកលមួយរូបផងដែរ៕