- 2017-01-17 23:07:00
- ប្រដាល់
ឃឹម ឌីម៉ា ថា បើអាចសុំប្រកួតញឹកញាប់ ដើម្បីបង្កើនសមត្ថភាព
- 2017-01-17 23:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃឹម ឌីម៉ា ថា បើអាចសុំប្រកួតញឹកញាប់ ដើម្បីបង្កើនសមត្ថភាព
ចន្លោះមិនឃើញ
ជើងខ្លាំងទម្ងន់៦៣.៥គីឡូក្រាម ឃឹម ឌីម៉ា អះអាងថា សមត្ថភាពរបស់គេ នឹងកើនឡើងកាន់តែខ្លាំងប្រសិនបើទទួលបានឱកាសឡើងសង្វៀនញឹកញាប់ជាងធម្មតា ជាងនេះទៅទៀតអាចមានប្រាក់ផ្ញើឲ្យឪពុកម្ដាយនៅស្រុកកំណើតខេត្តបន្ទាយមានជ័យគ្រប់គ្រាន់។
ឃឹម ឌីម៉ា ត្រូវបានគេសម្គាល់ឃើញថា ឡើងសង្វៀនចំនួន ៤អាទិត្យជាប់គ្នាកាលពីខែធ្នូកន្លងទៅ។ ជាមួយការឡើងសង្វៀនញឹកញាប់បែបនេះ រូបគេមិនបានត្អូញត្អែរថា ឈឺខ្លួនឬហត់នឿយនោះទេ។ ប៉ុន្តែបែរជាមានសមត្ថភាពកើនឡើងកាន់តែខ្លាំង ហើយអ្វីដែលពិសេសនោះអាចមានប្រាក់ផ្ញើឲ្យឪពុកម្ដាយនៅស្រុកកំណើត។
ជើងខ្លាំងរូបនេះបន្ថែមថា កត្តាដែលធ្វើឲ្យមានសមត្ថភាពកើនឡើង នៅពេលមានកម្មវិធីប្រកួតញឹកញាប់ គឺធ្វើឲ្យគេប្រឹងប្រែងហ្វឹកហាត់ជាងធម្មតា។ ចំណែកប្រាក់វ៉ៃបានអាចផ្ញើទៅស្រុកកំណើត ជូនអ្នកមានគុណ ពីព្រោះគ្រួសាររបស់គេមិនធូរធារ ដោយឪពុកជាជាងកាត់សក់ ខណៈម្ដាយមេផ្ទះ។ រូបគេចង់មានកម្មវិធិប្រកួតញឹបញាប់ ដែលតិចបំផុតសុំត្រឹម២ ដងក្នុងមួយខែ។
ឃឹម ឌីម៉ា នឹងត្រូវឡើងសង្វៀនម្ដងទៀតនាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ក្នុងកម្មវិធីប្រដាល់មិត្តភាពកម្ពុជា-ថៃនៅសង្វៀន អាស៊ីអាគ្នេយ៍ នាម៉ោង ២:០០រសៀលតទៅ៕