
- 2017-01-12 01:00:00
- ប្រដាល់
ផាន់ គ្រាន់ ដង្ហោយរកក្លឹបហាត់ស្ដារក្បាច់គុន
- 2017-01-12 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាន់ គ្រាន់ ដង្ហោយរកក្លឹបហាត់ស្ដារក្បាច់គុន
ចន្លោះមិនឃើញ
អ្នកប្រដាល់ធ្លាប់មានឈ្មោះបោះសំឡេងគ្រាន់បើក្នុងពិភពប្រដាល់សេរី ផាន់ គ្រាន់ កំពុងស្វែងរកក្លឹបហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពឡើងវិញ ក្នុងគោលបំណងចង់មានទីផ្សារឡើងសង្វៀនញឹកញាប់។
កូនសិស្សក្នុងក្លឹបគុជសាលកីឡារូបនេះ ហាក់ធ្លាក់ចុះសមត្ថភាពមួយរយៈចុងក្រោយនេះ ប៉ុន្តែជាការឆ្លើយតបរូបគេបង្ហើបថា មកពីគ្មានក្លឹបហ្វឹកហាត់ត្រឹមត្រូវ ជាងនេះទៅទៀតគ្មានសូម្បីបាវសាក់សម្រាប់ទាត់បង្កើនកម្លាំងជើង។ បន្ថែមលើសពីនេះគ្មានដៃគូហាត់ចាប់ឡាំ ដើម្បីពង្រឹងស្នៀតចាប់ ខណៈកន្លងមកហ្វឹកហាត់ម្នាក់ឯងបានត្រឹមរត់ និងពឹងអ្នកដ៏ទៃជួយកាន់ផ្ទាំងស៊ីបជាដើម។
ការត្អូញត្អែរខាងលើក្រោយលោក ផាន់ ផាន់ណាត ជាគ្រូបង្វឹករបស់ ផាន់ គ្រាន់ ទទួលមរណភាព។ ពេលនេះជើងខ្លាំងធ្លាប់យកឈ្នះ ឡៅ ចន្ទ្រា ដោយពិន្ទុរូបនេះកំពុងដង្ហោយស្វែងរកក្លឹបហ្វឹកហាត់ត្រឹមត្រូវពង្រឹងសមត្ថភាពស្វែងរកទីផ្សារឡើងវិញ។ បច្ចុប្បន្នមិនសូវមានគេហៅឡើងសង្វៀនឡើយគឺយ៉ាងច្រើនបានត្រឹមមួយខែម្ដងប៉ុណ្ណោះ។
ក្រៅពីជាកីឡាករប្រដាល់សេរី ផាន់ គ្រាន់ ធ្លាប់ជាកីឡាករជម្រើសជាតិប្រដាល់សកល ដែលហ្វឹកហាត់ជាមួយលោក វ៉ែន សុផល គ្រូបង្ហាត់ប្រដាល់សកលជម្រើសជាតិកម្ពុជាផងដែរ៕