• 2016-12-01 06:59:50
  • វិភាគ

​Lee Tae Hoon ​​​បញ្ជាក់​បញ្ហា​​​ ៣ ​កំពុងកើតឡើងចំពោះលោក

  • 2016-12-01 06:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Lee Tae Hoo ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​​ធ្វើ​ការ​បញ្ជាក់​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​មុន​នេះ​បន្តិច​ជុំ​វិញ​​បញ្ហា​​ចំនួន​ ៣ ​ចំណុច​រួម​តាំង​​​រឿង​ត​កុង​ត្រា។

លោក Lee Tae Hoon

​គ្រូ​បង្វឹក​ជន​ជាតិ​កូរ៉េខាងត្បូង​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា ​មាន​បញ្ហា​ចំនួន ៣ ​ចំណុច​ដែល​លោក​​​ធ្វើ​ការ​បង្ហាញ​ជូន​រួម​មាន៖

១-បញ្ហា​​​អ្នក​​លួច​បន្លំ​​​ប្រើ​ឈ្មោះ​របស់​លោក​បង្កើត​គណនី​ហ្វេសបុក​​ក្លែងក្លាយ​ សរសេរ​តែ​រឿង​មិន​ពិត​​ដែល​លោក​មិន​បាន​ដឹង​។

២-​ ​លោក​​កំពុង​​ពិភាក្សា​ជា​មួយ​ FFC (សហព័ន្ធ​​បាល់ទាត់​កម្ពុជា) ​ជុំ​វិញ​បញ្ហា​កុង​ត្រា​របស់​លោក។ ​លោក​បញ្ជាក់​ថា​ បើ​លោក​មិន​ចង់​នៅ​បន្ត ​លោក​មិន​ពិភាក្សា​ជា​មួយ​សហព័ន្ធ​នោះ​ទេ។

៣- ​កីឡាករ​ជម្រើស​​ជាតិ​កម្ពុជា​ ដល់​ពេល​​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​របស់​ខ្លួន​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​​មាន​ការ​រីក​ចំរើន​។ ​លោក​ នឹង​បង្ហាត់​ប្រសិន​បើ​កីឡាករ​ព្រម​កែប្រែ​​កំហុស​ដដែល​​​កន្លង​មក​ ប៉ុន្តែ​លោក​ក៏​​ នឹង​​មិន​​បន្ត​បង្ហាត់​ប្រសិន​បើ​កីឡាករ​ទាំង​អស់​មិន​ព្រម​កែប្រែ​កំហុស​ដដែល​ទាំង​នោះ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

​​​​លោក Lee Tae Hoon ​នឹង​ផុត​កុង​ត្រា​​ត្រឹម​ឆ្នាំ​២០១៦​នេះ។ ​​បន្ទាប់​ពី​លោក​បាន​ចាប់​ផ្ដើម​ចុះ​កុង​ត្រា​​ជា​មួយ​សហព័ន្ធ​បាល់ទាត់​​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៣៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី