- 2016-11-24 07:21:06
- ប្រដាល់
ឡៅ ស៊ីណាត ប្រាប់ពីរបៀបវ៉ៃ ដែល ឡៅ ចន្រ្ទា អាចផ្តួលជើងខ្លាំងថៃ ថ្ងៃអាទិត្យនេះ
- 2016-11-24 07:21:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ស៊ីណាត ប្រាប់ពីរបៀបវ៉ៃ ដែល ឡៅ ចន្រ្ទា អាចផ្តួលជើងខ្លាំងថៃ ថ្ងៃអាទិត្យនេះ
ចន្លោះមិនឃើញ
អតីតជើងខ្លាំង ឡៅ ស៊ីណាត ប្រាប់ពីស្នៀតសម្លាប់ដៃគូចំនួនឲ្យប្អូនបង្កើត ឡៅ ចន្រ្ទា ដើម្បីយកជ័យជម្នះលើជើងខ្លាំងថៃ Rambo នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។
អតីតជើងខ្លាំងមកពីក្លឹបឆត្រយោង៩១១ ឡៅ ស៊ីណាត បានប្រាប់ Sabay ឲ្យដឹងថា ដៃគូប្រកួតរបស់ ចន្រ្ទា នៅថ្ងៃអាទិត្យ នេះមិនធម្មតានោះទេ។ កីឡាករថៃ Rambo ជាខ្លាំងមួយរូបដែលធ្លាប់ផ្ដួលកីឡាករកម្ពុជាច្រើនរូបហើយ។
កូនសិស្សរបស់លោកគ្រូ ហង្ស ស៊ឺន នេះលើកឡើងទៀតថា លោកនៅតែមានជំនឿចិត្តលើ ចន្រ្ទា ថានឹងធ្វើបានល្អដដែលពេលប៉ះជើងខ្លាំងថៃម្នាក់នេះ។ Rambo និង ចន្រ្ទា សុទ្ធតែល្អគ្រប់ក្បាច់ដូចគ្នាតែគ្រាន់តែ ប្អូនប្រុសលោកមានប្រៀបជាងត្រង់កម្ពស់ និងងាយស្រួលវ៉ៃជង្គង់។
«ចន្រ្ទា គួរតែវ៉ៃដោយតិចនិចមិនត្រូវចូលវ៉ៃប្តូរនោះទេ វ៉ៃដក វ៉ៃដក ហើយបើមានឱកាសចូលអោបឡាំងជង្គង់តែម្ដងទើបអាចយកឈ្នះបាន»។ សម្ដីអតីតកីឡាករ ឡៅ ស៊ីណាត។
ឡៅ ស៊ីណាត ជាអតីតជើងខ្លាំងប្រដាល់គុនខ្មែរនិងជាកីឡាករដែលវ៉ៃដោយតិចនិច។ ច្ចុប្បន្នជាចៅក្រមនិងជាអាជ្ញាកណ្ដាលប្រដាល់សេរីនៅទូរទស្សន៍បាយ័ន។ អតីតជើងខ្លាំងនេះជាបងបង្កើតរបស់ ឡៅ ចន្រ្ទា ឡៅ ចិត្រា និងជាសិស្សរួមគ្រូជាមួយកីឡាករ អ៊ុង វិរៈ និងព្រំ សំណាង៕