• 2016-11-04 20:42:09
  • ប្រវត្តិ​​

កីឡាករ​ EPL ​១០​នាក់​ បញ្ជូន​បាល់​ល្អ​បំផុត​រដូវ​​កាល​នេះ​ តែ​អត់​មាន​ Ozil

  • 2016-11-04 20:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ហង្ស​ក្រហម​ Liverpool ​​ខ្សែ​​បម្រើ​ Jordan Henderson ​បាន​ជាប់​​​ឈ្មោះ​ជា​កីឡាករ​ដែល​បញ្ជូន​បាល់​ (Pass) ​ឲ្យ​មិត្ត​​រួម​ក្រុម​ ល្អ​​ជាង​គេ​បំផុត​នៅ​ Premier League ​រដូវ​កាល​នេះ ប៉ុន្តែ​ខ្សែ​បម្រើ​​ឆ្នើម​ Mesut Ozil ​​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ​ពុំ​បាន​ជាប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០​នោះ​ទេ។

 

Henderson របស់​ក្រុម​ Liverpool ជាប់​ឈ្មោះ​បញ្ជូន​បាល់​ល្អ​ជាង​គេ​បំផុត

 

ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស​ Henderson របស់​ក្រុម​ហង្ស​ក្រហម​​ ​បញ្ជូន​បាល់​ជោគជ័យ​បាន​ ៨៣០​ដង​នៅ​ Premier League ​រដូវ​​កាល​នេះ ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់ ខណៈ​ដែល​ខ្សែ​បម្រើ​ Fernandinho របស់​ក្រុម​ Manchester City ​ស្ថិត​នៅ​លេខ​២ ​​បញ្ជូន​បាល់​ជោគជ័យ​សរុប​​បាន​ ៧៣៣​ដង។ រីឯ​ខ្សែ​បម្រើ​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក​ Paul Pogba ​របស់​ក្រុម​ Manchester United ​ស្ថិត​នៅ​លេខ​៥ ​​បញ្ជូន​បាល់​ជោគជ័យ​បាន​ ៦៣០​ដង៕

 

Fernandinho របស់​ក្រុម​ Manchester City ​ស្ថិត​នៅ​លេខ​២

 

Pogba របស់​ក្រុម​ Man Utd ស្ថិត​នៅ​លេខ​៥

 

Ozil (កំពុង​បណ្តើរ​បាល់) ពុំ​​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទាំង​១០​នាក់​នេះ​ទេ

 

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​១០ ​ដែល​បញ្ជូន​បាល់​ល្អ​ជាង​គេ​​រដូវ​​កាល​នេះ​នៅ​ Premier League៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ The Sun

មតិយោបល់