• 2016-10-04 13:14:21
  • ប្រដាល់

​ព្រំ សំណាង​ ​បង្ហើប​​ចំណុច​​ខ្លាំង​ និង​​ចំណុច​​ខ្សោយ​របស់​ អ៊ុង វីរៈ

  • 2016-10-04 13:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ប្រដាល់​​បទ​ពិសោធន៍​ឡើង​​សង្វៀន​​ជិត​១០​ឆ្នាំ​ ព្រំ សំណាង បង្ហើប​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​​​របស់​សិស្ស​ច្បង​ អ៊ុង វីរៈ​ ​ដែល​តែង​តែ​ប្រើ​​នៅ​លើ​សង្វៀន​ប្រកួត​កន្លង​មក។

 

 

​ជើង​ខ្លាំង​​​ក្នុង​​ប្រភេទ​ទម្ងន់​ធ្ងន់​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា អ៊ុង វីរៈ​ ជា​កីឡាករ​ល្អ​ មាន​កម្លាំង​អំណត់​ល្អ ​​និង​វ៉ៃ​ចេញ​ពោរពេញ​ដោយ​កម្លាំង​មាន​ការ​កំណត់​ទិសដៅ​វាយ​សម្រុក​បាន​ត្រឹម​ត្រូវ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សិស្ស​ច្បង​របស់​ សំណាង ​រូប​នេះ​មាន​​ការ​តស៊ូ​ក្នុង​ការ​ហ្វឹកហាត់​។

 

​​ងាក​ទៅ​ចំណុច​ខ្វះខាត​របស់ ​វីវៈ កីឡាករ​ដែល​កំពុង​បម្រើ​ការ​ងារ​ជា​​ទាហាន​រូប​នេះ​​​បន្ថែម​ថា ​ក្នុង​នាម​ជា​មិត្ត​រួម​​ក្លឹប​​គេ​មើល​ឃើញ​ថា សិស្ស​ច្បង​រូប​នេះ​ស្ទើរ​ផ្លែ​កែង។ ការ​វាយ​កែង​របស់​គេ​មិន​សូវ​ល្អ និង​ចេញ​បាន​តិច​រាល់​ពេល​ដែល​រូប​គេ​​ឡើង​សង្វៀន​ម្តងៗ។ ​ក្រៅ​ពី​នោះ​​ល្អ​សឹង​គ្រប់​ក្បាច់​មិន​ថា​ទាត់ ​ឬ​កណ្ដាប់​ដៃ​នោះ​ទេ។ ​​​​

 

​​ព្រំ សំណាង និង​អ៊ុង វីរៈ គឺ​ជា​​សិស្ស​រួម​គ្រួ​ហ្វឹកហាត់​ក្នុង​ក្លឹប​ទ័ព​ពិសេស​ឆត្រ​យោង ៩១១​។ នា​ថ្ងៃ​អាទិត្យ ថ្ងៃ​ទី២​ ខែ​តុលា ឆ្នាំ​២០១៦ ​ពួក​គេ​ឡើង​​សង្វៀន​ប៉ះ​ដែគូ​មក​ពី​ប្រទេស​ថៃ​​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​របស់​សង្វៀន​ PNN៕

 

 

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​

មតិយោបល់
អត្ថបទថ្មី