- 2016-09-24 13:10:37
- ប្រដាល់
អ៊ុង វីរៈ ដាក់គោលដៅហ្វឹកហាត់ខ្ពស់សម្រាប់ខ្លួនឯងដើម្បីដណ្ដើមខ្សែក្រវាត់នៅ PNN
- 2016-09-24 13:10:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុង វីរៈ ដាក់គោលដៅហ្វឹកហាត់ខ្ពស់សម្រាប់ខ្លួនឯងដើម្បីដណ្ដើមខ្សែក្រវាត់នៅ PNN
ចន្លោះមិនឃើញ
អ្នកប្រដាក់ប្រភេទទម្ងន់ធ្ងន់ អ៊ុង វីរៈ បានកំណត់គោលដៅរបស់ខ្លួនបង្កើនការហ្វឹកហាត់ខ្ពស់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតខ្សែក្រវាត់ប្រភេទទម្ងន់ ៧៥គីឡូក្រាមរបស់សង្វៀន PNN ដែលគ្រោងចាប់ផ្ដើមបើកការប្រកួតសប្ដាហ៍ទី១ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។
ការប្រកួតដណ្ដើមខ្សែក្រវាត់របស់សង្វៀន PNN ប្រភេទទម្ងន់ ៧៥គីឡូក្រាមបានបើកធ្វើសន្និសីទកាសែតកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន រដូវកាលថ្មីរបស់សង្វៀនមួយនេះមានបេក្ខភាពចូលរួមចំនួន ៨រូបកម្ពុជា៤រូប និងកីឡាករថៃចំនួន ៤រូប។
ក្នុងការចូលរួមនោះ អ៊ុង វីរៈ បានឲ្យដឹងថា រូបគេបាន នឹងកំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង មានដូចជារត់ឆ្ងាយជាងមុន ហាត់ឡាំចាប់ឡើងជង្គង់ជាមួយកីឡាករ ព្រុំ សណាង ខ្លាំងជាងមុខ និងពិសេសសិក្សាពីកម្រិតក្បាច់គុនរបស់ដៃគូភាគីថៃ។ ដោយមើលឃើញពីសមត្ថភាពខ្លាំងរបស់ដៃគូថៃទើបធ្វើឲ្យ វីរៈ បង្កើនការហ្វឹកហាត់ខ្លាំងបែបនេះ។
ចំពោះទំនុកចិត្តវិញសិស្សគុនខ្មែរក្នុងក្លឹបទ័ពឆត្រយោង ៩១១រូបនេះមានជំនឿចិត្ត ៧០ទៅ ៨០% ក្នុងការឡើងទៅវគ្គបន្ទាប់ឬវគ្គផ្ដាច់ព្រ័ត្រ។ ជំនឿចិត្តខ្ពស់នេះកើតមកពីការខិតខំប្រឹងប្រែងហ្វឹកហាត់ ដែលជាការត្រៀមខ្លួនរបស់គេ។
កម្មវិធីដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ធ្ងន់របស់សង្វៀនខាងលើនេះ កម្ពុជាមិនប៉ះគ្នានោះទេពោលគឺខ្មែរនៅពូល A ខណៈថៃនៅពូល B ការប្រកួតវគ្គសន្សំពិន្ទុខ្មែរប៉ះថៃ។ កីឡាករកម្ពុជា និងថៃរូបណាមានពិន្ទុខ្ពស់ជាងគេនៅតាមពូលនីមួយៗ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រប្រកួតដណ្ដើមខ្សែក្រវាត់តែម្ដង៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា