- 2016-09-22 17:03:21
- ប្រដាល់
ព្រំ សំណាង ប្រាប់រឿងរំភើប២យ៉ាងស្ទើរដេកមិនលក់
- 2016-09-22 17:03:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រំ សំណាង ប្រាប់រឿងរំភើប២យ៉ាងស្ទើរដេកមិនលក់
ចន្លោះមិនឃើញ
រឿង២យ៉ាងដែលធ្វើឲ្យកីឡាករប្រដាល់មកពីក្លឹបឆ័ត្រយោង៩១១ ព្រំ សំណាង រំភើបនិងសប្បាយចិត្តបំផុតស្ទើរតែដេកមិនលក់នោះគឺបានប្រកួតខ្សែក្រវាត់លើកទី១ និងបានទៅប្រកួតនៅក្រៅប្រទេសលើកដំបូងក្នុងមួយឆាកជីវិត ។
កីឡាកររូបនេះនិយាយថា ជាកីឡាករប្រដាល់ដូចគ្នា ប៉ុន្តែមិនប្រាកដថាមានសំណាងនិងជោគជ័យដូចគ្នានោះទេ។ ជាក់ស្ដែងមានកីឡាករប្រដាល់គុនខ្មែរច្រើនណាស់ដែរធ្លាប់ឆ្លងកាត់ការប្រកួតខ្សែក្រវាត់ និងមានឱកាសបានទៅបង្ហាញខ្លួននៅក្រៅប្រទេស។ ក្នុងអាជីពប្រដាល់របស់គេមានរឿង២យ៉ាងដែលរូបគេប្រាថ្នានោះគឺការប្រកួតដណ្តើមខ្សែក្រវាត់ និងការចេញទៅវ៉ៃនៅក្រៅប្រទេស។ ទីបំផុតបំណងប្រាថ្នារបស់គេបានសម្រេចហើយ។
សំណាងនិយាយថា ៖«ខ្ញុំរំភើបណាស់បង រំភើបមែនទែន ដែលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ និងចេញទៅវ៉ៃនៅក្រៅប្រទេស។ និយាយទៅ សប្បាយចិត្តខ្លាំង ស្ទើរដេកមិនលក់ប៉ុន្មានថ្ងៃដំបូង ក្រោយទទួលបានដំណឹងនេះ»។
ព្រំ សំណាង ជាបេក្ខភាពមួយរូបក្នុងចំណោមកីឡាករប្រដាល់កម្ពុជា៤រូបដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ធ្ងន់៧៥គីឡូក្រាមទល់នឹងកីឡាករថៃ៤រូបនៅសង្វៀន PNN។ សម្រាប់ការចេញទៅវ៉ៃនៅក្រៅប្រទេសវិញក៏រូបគេទទួលបានដែរតាមរយៈការរៀបចំរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា និងទូរទស្សន៍ CTN ដែលបញ្ជូនកីឡាករកម្ពុជា៤រូបទៅប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀន SIAM ASEAN FIGHT នៅខេត្តស៊ីសាកេត ប្រទេស ថៃនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦៕
អត្ថបទ៖ នួន ស៊ីណា