- 2016-09-05 20:56:40
- ប្រដាល់
សែន រ៉ាឌី នៅឈឺដៃ មិនអាចឡើងប្រកួតបានទេ
- 2016-09-05 20:56:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សែន រ៉ាឌី នៅឈឺដៃ មិនអាចឡើងប្រកួតបានទេ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ សែន រ៉ាឌី ថាប្រហែល១-២ ខែទៀតបើរបួសដៃជាសះស្បើយនិងវិលមករកសង្វៀនវិញដើម្បីរកប្រាក់ចំណូលប្រចាំថ្ងៃ។
កីឡាករដែលអ្នកគាំទ្រប្រដាល់គុនខ្មែរដាក់រហ័សនាមឲ្យថាប្រុសស្អាតសខ្ចី សែន រ៉ាឌី បានឲ្យ Sabay ដឹងថារបួសដៃកាលប្រកួតចុងក្រោយនៅសង្វៀន អប្សរា នៅមិនទាន់សះស្បើយនៅឡើយទេ។ នៅពេលចាប់កាន់របស់ធ្ងន់គឺឈឺចាប់តែម្ដងដូច្នេះហើយមិនទាន់ហ៊ានឡើងប្រកួតទេ ខ្លាចពេលប្រកួតទៅមានរបួសលើសដើម។ «បើ១-២ខែទៀតដៃបាត់ឈឺ ខ្ញុំនឹងឡើងប្រកួតវិញហើយបង ខ្ញុំពឹងផ្អែកទៅលើការឡើងវៃទើបមានចំណូលសម្រាប់ចាយវាយប្រចាំថ្ងៃ» សម្ដី កីឡាករ សែន រ៉ាឌី ។
សែន រ៉ាឌី ជាជើងខ្លាំងប្រចាំគីឡូ ៥៧-៦០នៅស្រុកខ្មែរហើយប៉ុន្មានឆ្នាំចុងក្រោយនេះមិនមានកីឡាករក្នុងស្រុកណាមួយយកឈ្នះកីឡាកររូបនេះបានឡើយ។ រ៉ាឌី រងរបួសដៃកាលប្រកួតមិត្តភាពជាមួយថៃនៅសង្វៀនអប្សរាកំបូលនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦។
លើសពីនេះទៅទៀត កីឡាករដែលរៀនជំនាញច្បាប់រូបនេះ ក៏បានសាងកេរ្តិ៍ឈ្មោះជូនជាតិម្ដងរួចមកហើយ ដោយរូបគេបានឈ្នះមេដាយមាសវ៉ូវីណាមពិភពលោកនៅប្រទេសអាល់ហ្សេរី កាលពីឆ្នាំ២០១៥កន្លងទៅ៕
អត្ថបទ៖ នួន ស៊ីណា