- 2016-08-30 19:04:56
- ប្រដាល់
ស៊ីណាត ៖«ផល សោភ័ណ្ឌ ជាឧបសគ្គសម្រាប់ ឡៅ ចន្រ្ទា ប្រកួតខ្សែក្រវាត់»
- 2016-08-30 19:04:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីណាត ៖«ផល សោភ័ណ្ឌ ជាឧបសគ្គសម្រាប់ ឡៅ ចន្រ្ទា ប្រកួតខ្សែក្រវាត់»
ចន្លោះមិនឃើញ
កីឡាករជើងចាស់ប្រចាំក្លឹបឆ័ត្រយោង៩១១ ឡៅ ស៊ីណាត ថា អ្នកលេងគុនខ្មែរ ផល សោភ័ណ្ឌ ជាឧបសគ្គសម្រាប់ ឡៅ ចន្រ្ទា ក្នុងការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ទម្ងន់៦៣.៥ គីឡូក្រាម នៅសង្វៀនបាយ័នបឹងស្នោរ ពេលខាងមុននេះ។
អតីតកីឡាករប្រដាល់ ឡៅ ស៊ីណាត បានឲ្យ Sabay ដឹងថា ផល សោភ័ណ្ឌ ជាកីឡាករខ្លាំងមានបច្ចេកទេសវ៉ៃឈុតតែម្ដងមិនថាក្បាច់អ្វីក៏កីឡាកររូបនេះអាចចេញបានដែរ។ រាល់ការប្រកួតរបស់គេកម្រនឹងចាញ់ ហើយថែមទាំងផ្ដួលដៃគូប្រកួតឲ្យសន្លប់ច្រើនទៀតផង។ ដូច្នេះការស្វែងរកខ្សែក្រវាត់ទី៣របស់ប្អូនប្រុសខ្លួនហាក់ពិបាកពោលគឺមិនងាយសូវស្រួលដូចមុនៗនោះទេ។
ទោះជាយ៉ាងណា អ្នកប្រដាល់ធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីរន្ទឺរូបនេះនៅតែមានជំនឿជឿជាក់លើប្អូនប្រុសរបស់ខ្លួន។ «បារម្ភបង លើកនេះមានជើងខ្លាំងហើយគេល្អគ្រប់ទាំងអស់ តែខ្ញុំជឿជាក់លើប្អូនខ្ញុំថានៅតែអាចធ្វើបានល្អ»។ សម្ដី ឡៅ ស៊ីណាត បាននិយាយ។
ការប្រកួតដណ្តើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាមនឹងប្រកួតនាថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះដែលមានកីឡាករកម្ពុជាកម្ពុជា និងកីឡាករថៃ។ កីឡាករដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ផល សោភ័ណ្ឌ និង ឡៅ ចន្ទ្រា ដែលមានអ្នកគាំទ្រច្រើន និងមានសមត្ថភាពខ្លាំងដូចគ្នា។
ទាក់ទងនឹងការប្រកួតនេះដែរ លោក នាង ស៊ីវុត្ថា ប្រធានផ្នែកកីឡានៅសង្វៀនបាយ័នមិនទាន់ទម្លាយឲ្យដឹងពីរូបមន្តនៃការប្រកួតឡើយដោយអ្វីៗទាំងអស់នឹងទម្លាយឲ្យដឹងក្នុងសន្និសីទសារព័ត៌មានដែលគ្រោងនឹងធ្វើនាថ្ងៃអាទិត្យ សប្តាហ៍នេះនៅសង្វៀនបាយ័នបឹងស្នោរ៕
អត្ថបទ៖ នួន ស៊ីណា