• 2016-08-12 13:12:23
  • ប្រដាល់

​អ្នក​ប្រដាល់​ អ៊ុំ​ ចំរើន​​ជាប់​ធ្វើ​ប៉ូលិស​ លែង​​ប្រឡង​បាក់ឌុប​ជា​លើក​ទី​៣

  • 2016-08-12 13:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រលង​ធ្លាក់​មធ្យមសិក្សា​ទុតិយភូមិ​​២​ឆ្នាំ​ជាប់​គ្នា​ អ្នក​ប្រដាល់​ក្រមុំ​តែង​ខ្លួន​​ អ៊ុំ​ ចំរើន​ ​មិន​បាន​បន្ត​​ប្រឡង​ទៀត​​សម្រាប់​ឆ្នាំ​សិក្សា​​២០១៦​នេះ​ដែល​​កាល​បរិច្ឆេទ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​នា​​ថ្ងៃ​ទី២២​ ខែ​សីហា​ ឆ្នាំ២០១៦​ ខាង​មុខ​នេះ។

 

 

អ៊ុំ ចំរើន​បាន​និយាយ​ថា ៖«បាទ​បង!​ និយាយ​ទៅ​ខ្ញុំ​ជាប់​រវល់​រក​ស៊ី​ផង​ ហ្វឹក​ហាត់​​ប្រដាល់​ផង។ ​ណា​មួយ​​ឥឡូវ​ ខ្ញុំ​ជាប់​​ចូល​ធ្វើ​ប៉ូលិស​ហើយ ​ដូច្នេះ​លែង​ចង់​ប្រឡង​ទៀត​ហើយ»។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​ប្រដាល់​រូប​នេះ​មាន​ការ​សោក​ស្តាយ​ដែល​មិន​​មាន​​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ។

​ ​កូន​សិស្ស​ក្លឹប​តាឡី​ដំរី​មាន​រិទ្ធិ​ អ៊ុំ ចំរើន​បាន​បរាជ័យ​​ក្នុង​ការ​ប្រឡង​យក​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​២​ឆ្នាំ​ជាប់​គ្នា​​គឺ​ឆ្នាំ​២០១៤​ និង​២០១៥ ប៉ុន្តែ​ឆ្នាំ​២០១៦​នេះ​រូប​គេ​មិន​បន្ត​ស្វែង​រក​សញ្ញាប័ត្រ​​ចំណេះ​ដឹង​ទូទៅ​កម្រិត​បាក់​ឌុប​ឡើយ៕

 

អត្ថបទ៖ នួន​ ស៊ីណា

មតិយោបល់