• 2016-08-10 17:31:11
  • ព័ត៌មាន

ជម្រើស​ជាតិ​បាល់បោះ​ខ្មែរ-អាមេរិក​ Dominic មក​ជួយ​បង្ហាត់​ក្មេង​ៗ​កម្ពុជា​​

  • 2016-08-10 17:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dominic Anthony Dar​ ជា​កីឡាករ​​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​កាត់​​អាមេរិក​​កំពុង​ស្ថិត​នៅ​លើ​ទឹក​ដី​កម្ពុជា​ដើម្បី​ជួយ​​បង្ហាត់​បង្រៀន​របៀប​លេង​បាល់​បោះ​ដល់​យុវជន​កម្ពុជា​​ដែល​មាន​រយៈ​ពេល​​ប្រហែល​ជា​៥​ថ្ងៃ។

 

ក្នុង​ដំណើរ​​មក​ជួយ​យុវជន​កម្ពុជា​ដែល​ជា​ទឹក​ដី​ប្រទេស​កំណើត​ឪពុក​ម្តាយ​របស់​ខ្លួន​ Dominic Anthony Dar​ បាន​និយាយ​ថា ៖«​រយៈ​ពេល​៥​ថ្ងៃ​នៅ​កម្ពុជា​ពិត​ជា​ល្អ​​ដែល​បាន​ជួយ​បង្ហាត់​របៀប​លេង។ ក្មេង​ៗ​ខិត​ខំ​ហ្វឹកហាត់​ខ្លាំង​។ ខ្ញុំ​ពេញ​ចិត្ត​ការ​ប្រឹង​ប្រែង​របស់​ពួក​គេ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​មក​កម្ពុជា​ និង​លេង​បាល់បោះ​ ហើយ​​​ជួយ​បង្ហាត់​បង្រៀន​ដល់​យុវជន​កម្ពុជា»។

 

មុន​មក​ដល់​ប្រទេស​កម្ពុជា​​លើក​នេះ​​ Dominic Anthony Dar​ ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ផ្សេង​ៗ​ដូច​ជា​ថៃ​ជា​ដើម។ រូប​គេ​ដែល​មាន​កម្ពស់​ទាប​ ប៉ុន្តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​កីឡាករ​បាល់បោះ​របស់​ប្រទេស​ផ្សេង​ៗ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​២​លើក​ចុង​ក្រោយ។ Dar បាន​មក​លេង​ឲ្យ​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០១៣​ និង​២០១៥​ ហើយ​រំពឹង​ថា នឹង​មក​ជួយ​កម្ពុជា​បន្ត​ទៀត៕

 

 

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម