
- 2016-07-28 14:30:05
- ប្រដាល់
សហព័ន្ធប្រដាល់ព្រមានដកឈ្មោះ ផាន់ គ្រាន់ និង សុខ ទូច ចេញពីសហព័ន្ធ
- 2016-07-28 14:30:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់ព្រមានដកឈ្មោះ ផាន់ គ្រាន់ និង សុខ ទូច ចេញពីសហព័ន្ធ
ចន្លោះមិនឃើញ
កីឡាករប្រដាល់សេរីពីរនាក់គឺ ផាន់ គ្រាន់ និង សុខ ទូច ត្រូវបានខាងសហព័ន្ធកីឡាប្រដាល់កម្ពុជាធ្វើការព្រមានដកឈ្មោះចេញពីសហព័ន្ធ បន្ទាប់ពីពួកគេទាំងពីរនាក់បានចេញទៅវ៉ៃនៅកម្មវិធីប្រកួត Thai Fight កាលថ្ងៃសៅរ៍ ទី២២ ដោយគ្មានការអនុញ្ញាតពីសហព័ន្ធ។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាប្រាប់ Sabayថា ករណីកីឡាករ ផាន់ គ្រាន់ និង សុខ ទូច ចេញទៅវ៉ៃនៅថៃកាលពីពេលថ្មីៗនេះដោយមិនឆ្លងសហព័ន្ធនោះ ពេលនេះសហព័ន្ធបានហៅពួកគេឲ្យមកធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តបែបនេះទៀត។ ប្រសិនបើពួកគេនៅតែប្រព្រឹត្តបែបនេះនាពេលខាងមុខ ឬរាល់កីឡាករផ្សេងទៀតមិនគោរពតាមការបទបញ្ជា សហព័ន្ធមានសិទ្ធិដកឈ្មោះចេញពីបញ្ជីឈ្មោះកីឡាកររបស់សហព័ន្ធ។
«ច្បាប់របស់សហព័ន្ធរាល់ការចេញទៅប្រកួតនៅក្រៅប្រទេសទាំងឡាយត្រូវមានការស្នើសុំអនុញ្ញាតពីអ្នករៀបចំកម្មវិធីនោះមកកាន់ខាងសហព័ន្ធប្រដាល់តាមផ្លូវច្បាប់ដើម្បីសហព័ន្ធរៀបចំសំណើទៅកាន់ក្រសួងអប់រំ និងចាត់ចែងកីឡាករទៅតាមប្រភេទទម្ងន់និងសមត្ថភាព»៖ សម្ដីរបស់ឯកឧត្តម តែម ម៉ឺន។
កីឡាករ ផាន់ គ្រាន់
អ្នកលេងគុនខ្មែរ ផាន់ គ្រាន់ និង សុខ ទូច បានចេញទៅវ៉ៃនៅកម្មវិធី Thai Fight ដោយអ្នកគាំទ្រកម្ពុជាភាគច្រើនមិនគាំទ្រសម្រាប់ការប្រកួតរបស់ពួកគេទេ។ ផាន់ គ្រាន់ត្រូវកីឡាករថៃ Saiyok វាយឲ្យសន្លប់ក្នុងទឹកទី១ ហើយ សុខ ទូច ក៏ត្រូវកីឡាករថៃឲ្យលោកអាជ្ញាកណ្តាលបញ្ចប់ក្នុងទឹកទី១ដែរ។ សមត្ថភាពរបស់ពួកគេទាំងពីរពិតជាខុសឆ្ងាយនឹងសមត្ថភាពរបស់កីឡាករថៃទាំងពីរនាក់នោះ៕
អត្ថបទ៖ នួន ស៊ីណា