• 2016-06-23 13:41:36
  • ប្រវត្តិ​​

Ronaldo បំបែក​កំណត់ត្រា​២​ នៅ​ Euro យប់​មិញ

  • 2016-06-23 13:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​​បាន​បំបែក​កំណត់ត្រា​​ដ៏​អស្ចារ្យ​២​​យ៉ាង ក្នុង​ប្រវត្តិសាស្ត្រ​ Euro បន្ទាប់​​ពី​ស៊ុត​​បាន​២​គ្រាប់ ជួយ​ព័រទុយហ្គាល់ ​ស្មើ​ហុងគ្រី ៣-៣ ឡើង​ទៅ​វគ្គ​១៦​ក្រុម​ជា​បន្ត​យប់​មិញ។

 

Cristiano Ronaldo ប្រធាន​ក្រុម​ព័រទុយហ្គាល់

 

២​គ្រាប់​របស់​ Ronaldo ​យប់​មិញ កើត​ឡើង​នៅ​នាទី​៥០ ដោយ​ស៊ុត​វាយ​កែង​យ៉ាង​ស្អាត ខណៈ​ដែល​១​គ្រាប់​ទៀត​ ​តែត​​គ្រាប់​តាម​ស្មើ​ ៣-៣ នៅ​នាទី​៦២។

 

កីឡាករ​ឆ្នើម​ក្រុម​ Real Madrid បាន​ជាប់​កំណត់ត្រា​ ក្លាយ​ជា​កីឡាករ​ដំបូង​​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​អាច​ស៊ុត​នៅ​ Euro បាន​៤​សម័យ​កាល​ផ្សេង​គ្នា (២០០៤, ២០០៨, ២០១២, ២០១៦)។ CR7 ស៊ុត​ឲ្យ​ព័រទុយហ្គាល់​នៅ​ Euro គ្រាប់​ដំបូង កាល​ឆ្នាំ​២០០៤ ​ក្នុង​ការ​ប្រកួត ដែល​ចាញ់​ក្រិក ២-១។ ​សរុប​គ្រាប់​បាល់​ទាំង​អស់ កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ ស៊ុត​បាន​៨​គ្រាប់​ហើយ​នៅ​ Euro និង​ជា​ Top Scorer លំដាប់​ទី​២ ​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​ Michel Platini អតីត​កីឡាករ​បារាំង ស៊ុត​បាន​ច្រើន​ជាង​គេ ៩​គ្រាប់។

 

អតីត​ខ្សែ​បម្រើ​​ប្រយុទ្ធ​​ក្រុម​ Manchester United រូប​នេះ​ ​ក៏បាន​ជាប់​កំណត់ត្រា​១​ទៀត ដោយ​ក្លាយ​ជា​កីឡាករ​​លេង​បាន​ច្រើន​ប្រកួត​ជាង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ​ Euro ពោល​គឺ​បង្ហាញ​ខ្លួន​បាន​សរុប​ដល់​ទៅ​ ១៧​ប្រកួត​ហើយ ​និង​លើ​អតីត​មិត្ត​រួម​ក្រុម​ Man Utd អ្នកចាំទី Edwin van der Sar ​និង​​អតីត​​តារា​ឆ្នើម​របស់​បារាំង​ Lilian Thuram ​ដែល​ធ្លាប់​លេង​បាន​ ១៦​ប្រកួត៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Goal | Metro

មតិយោបល់