• 2016-05-25 16:26:14
  • ប្រដាល់

ហេតុ​អ្វី​ វង្ស ណយ​ ឡើង​វ៉ៃ​នៅ​តែ​សង្វៀន​​បាយ័ន​?

  • 2016-05-25 16:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កូន​នាគ​លេង​កែង​ វង្ស ណយ បាន​ទម្លាយ​មូល​ហេតុ​ដែល​រូប​គេ​ឡើង​សង្វៀន​តែ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​ គឺ​ដោយ​សារ​រូប​គេ​​មាន​កុង​ត្រា​ជា​មួយ​ប៉ុស្តិ៍​ទូរទស្សន៍​នោះ។

 

កីឡាករ វង្ស ណយ

 

ទាក់​ទឹង​ចំណុច​ខាង​លើ​ វង្ស​ ណយ​ បាន​ឲ្យ​ដឹង​ថា ​រូប​គេ​ទទួល​បាន​ប្រាក់​​ខែ​ពី​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន និង​​មាន​បង​ប្អូន​គាំទ្រ​ស្គាល់​ច្រើន​​នៅ​តែ​សង្វៀន​បាយ័ន​ ដូច្នេះ​ហើយ​ទើប​រូប​គេ​មាន​មុខ​តែ​លើ​សង្វៀន​ប៉ុស្តិ៍​នោះ។ «ខ្ញុំ​ស៊ី​ប្រាក់​ខែ​បាយ័ន​ ចឹង​បាន​ខ្ញុំ​វ៉ៃ​តែ​នៅ​ហ្នឹង​ តែ​បើ​ខ្ញុំ​វៃ​នៅ​កន្លែង​ផ្សេងក៏​បាន​ដែរ​ ឲ្យ​​តែ​ពេល​ខ្ញុំ​ទំនេរ​ តែ​ក៏​ត្រូវ​សុំ​ខាង​ទូរទស្សន៍​ដែរ​ ព្រោះ​យើង​មាន​កុង​ត្រា​ជាមួយ​គេ»។ នេះ​ជា​ការ​លើក​ឡើង​របស់​កីឡាករ​ដែល​មាន​រហស្ស​នាម​ថា កូន​នាគ​រូប​​នេះ។

 

វង្ស ណយ ដែល​ទទួល​រង​បរាជ័យ​ផ្ទួន​ៗ​គ្នា​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ក៏​​បាន​បញ្ជាក់​ថា ខ្លួន​ពិត​ជា​​​អន់​ និង​​​​ធ្លាក់​ចុះ​​​សមត្ថភាព​ខ្លាំង​​​ជាង​មុន​ច្រើន​ ដែល​ធ្វើ​​ឲ្យ​​រូប​គេ​មិន​សូវ​លេច​មុខ​​ប្រកួត​ញឹកញាប់៕

 

 

អត្ថបទ៖ មួន សុគន្ធតារា​ ​​​​​​​​​

មតិយោបល់