• 2016-05-03 21:40:44
  • វិភាគ

Bayern ឬ​ Atletico ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL យប់​នេះ?

  • 2016-05-03 21:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យក្ស​អាល្លឺម៉ង់​ Bayern Munich ​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Allianz Arena ​ស្វាគមន៍​ក្រុម​អេស្ប៉ាញ Atletico Madrid ​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ជើង​ទី​២ នា​វេលា​ម៉ោង​០១:៤៥​នាទី​យប់​នេះ។

 

 

កាល​ជើង​ទី​១ នា​កីឡដ្ឋាន​ Vicente Calderon ​ទឹកដី​អេស្ប៉ាញ ​Atletico ​បាន​យក​ឈ្នះ​ ១-០ មក​ហើយ ដូច្នេះ​យប់​នេះ​ Bayern នឹង​​សម្រុក​ខ្លាំង​​ស្វែង​រក​គ្រាប់​វិញ។ ចាំ​មើល​ថា តើ​ក្រុម​ណា​នឹង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ? សម្ដី​អ្នកចាត់ការ៖

 

 

Pep Guardiola ​អ្នកចាត់ការ​​ក្រុម​ Bayern៖ "យើង​មិន​គិត​​ថា​ តើ​​យើង​អាច​រក​គ្រាប់​បាន​ប៉ុន្មាន​នោះ​ទេ។ ដំបូង​យើង​ត្រូវ​តែ​គិត​ពី​រឿង​ការពារ​ឲ្យ​បាន​ល្អ​បំផុត និង​គ្រប់​គ្រង​ការ​ប្រកួត​ឲ្យ​បាន​ល្អ។ យើង​ចង់​ឈ្នះ​ការ​គ្រប់​គ្រង​បាល់​ និង​រក​គ្រាប់​ឲ្យ​បាន។ Atletico ​ការពារ​ល្អ​​ណាស់ ហើយ​ពួកគេ​ក៏​ប្រយុទ្ធ​ល្អ​ដែរ។ នេះ​ជា​​ការ​ប្រកួត​ Champions League ​ចុង​ក្រោយ​​របស់​ខ្ញុំ​នៅ​ទីក្រុង​ Munich។ យើង​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន​នៅ​ទីនេះ ​ប៉ុន្តែ​​វា​តែង​តែ​ពិបាក​ ដែល​ចង់​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់​មួយ​នេះ”។

 

 

Diego Simeone ​អ្នកចាត់ការ​ក្រុម​ Atletico៖ "យើង​​លេង​បាន​យ៉ាង​ល្អ​កាល​ជើង​ទី​១ ​​ហើយ​យើង​នឹង​ឃើញ​ថា​ ក្រុម​យើង​នឹង​លេង​បាន​ល្អ​ប៉ុណ្ណា​នៅ​ប្រកួត​នេះ។ គ្រប់​ការ​ប្រកួត​ទាំង​អស់ តែង​តែ​មាន​​ភាព​ខុស​ប្លែក។ យើង​ចង់​ឈ្នះ ហើយ​នោះ​ជា​​គោលដៅ​របស់​យើង”។

 

ជើង​កីឡាករ៖

 

 

ម្ចាស់​ផ្ទះ​ Bayern នឹង​អវត្តមាន​​ខ្សែ​បម្រើ​ឆ្នើម​ Arjen Robben ​ដោយសារ​របួស​ក្រលៀន និង​ខ្សែ​ការពារ​ Holger Badstuber ​របួស​​ក​ជើង ខណៈ​ដែល​ Franck Ribery ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ដោយសារ​បញ្ហា​របួស​ខ្នង តែ​អាច​​នឹង​លេង​បាន។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Bayern អាច​ជា៖ Neuer; Lahm, Martínez, Boateng, Alaba; Alonso, Vidal; Costa, Ribéry; Müller, Lewandowski។

 

 

រីឯ​ក្រុម​ភ្ញៀវ Atletico​ ​នឹង​អវត្តមាន​ខ្សែ​បម្រើ​ Tiago Mendes ​​ដោយសារ​របួស​បាក់​ជើង​ ប៉ុន្តែ​ប្រធាន​ក្រុម​ Diego Godin ​ដែល​អវត្តមាន​កាល​ជើង​ទី​១ អាច​នឹង​ចូល​លេង​បាន​វិញ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​អេស្ប៉ាញ​ អាច​ជា៖ Oblak; Juanfran, Giménez, Godín, Filipe Luís; Saúl, Gabi, Augusto, Koke; Griezmann, Ferando Torres។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

 

  • ក្រុម​ទាំង​២​នេះ​ ធ្លាប់​ប៉ះ​គ្នា​៣​ដង​មក​ហើយ ​ក្នុង​នោះ​ Bayern ឈ្នះ​១, Atletico​ ឈ្នះ​១ និង​ស្មើ​១។ ជួប​គ្នា​លើក​ចុង​ក្រោយ​ កាល​ជើង​ទី​១​សប្ដាហ៍​មុន​ Atletico ឈ្នះ​ ១-០។

  • Bayern មាន​កំណត់ត្រា​ឈ្នះ​១០០% ​ក្នុង​ដី​​នៅ​ UEFA Champions League រដូវ​កាល​នេះ ដោយ​៥​ប្រកួត​ ឈ្នះ​ទាំង​៥។

  • Atletico គឺជា​ក្រុម​​ដែល​មាន​ប្រព័ន្ធ​ការពារ​ល្អ​បំផុត ដោយ​​៦​ប្រកួត​ចុង​ក្រោយ ​គឺ​គ្មាន​ក្រុម​ណា អាច​ស៊ុត​បញ្ចូល​ទី​ពួកគេ​បាន​ទេ ពោល​គឺ​បិទ​ Clean Sheets ទាំង​៦​ប្រកួត​តែ​ម្ដង៕

 

ព្យាករណ៍​គូ​នេះ​គឺ៖ Bayern Munich​ ១-១ ​Atletico Madrid , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ UEFA

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី