• 2016-04-19 15:27:34
  • ប្រដាល់

ធន​ សុភា ​ទម្លាយ​​មូលហេតុ ​ពេជ្រ សីហា ធ្លាក់​ទម្រង់​ប្រកួត

  • 2016-04-19 15:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ធន សុភា គ្រូ​បង្ហាត់​​ប្រដាល់​ក្នុង​ក្លឹប​ក្រសួង​ការពារ​ជាតិ​​ និង​ជា​គ្រូ​របស់​អ្នក​ប្រដាល់​​ ពេជ្រ សីហា ផ្ទាល់​ថា​ ពេជ្រ សីហា ធ្លាក់​ទម្រង់​ប្រកួត​ខ្លាំង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ដោយ​សារ​​​ដើរ​លេង​ផឹក​ស្រា​ញឹកញាប់ ​និង​ហ្វឹកហាត់​មិន​បាន​ពេញ​លេញ។

 

 

​លោក ធន សុភា បាន​ឲ្យ​ដឹង​ថា សមត្ថភាព​របស់ ពេជ្រ សីហា ​ធ្លាក់​​​ខ្លាំង​មួយ​រយៈ​ពេល​​ ៤​ឬ ៥​ប្រកួត​ចុង​ក្រោយ ដោយសារ​ដើរ​លេង​មិន​ស្ដាប់​បង្គាប់​គ្រូ​បង្វឹក។ ​​កីឡាករ​រូប​នេះ​​​ចូលចិត្ត​​ដើរ​លេង​ផឹក​​ស្រា​ច្រើន​ មិន​ប្រឹងប្រែង​ក្នុង​​ការ​ហ្វឹកហាត់​​ជិត​ដល់​ថ្ងៃ​ប្រកួត​ទើប​ខំ​ហ្វឹកហាត់។

 

​គ្រូ​បង្ហាត់​រូប​នេះ​បន្ត​ថា ពេជ្រ សីហា ច្រើន​ហត់​អស់​កម្លាំង​នៅ​ចុង​ទឹក​ទី​៤ និង​ទី ៥​​ដោយ​សារ​ហ្វឹកហាត់​មិន​បាន​ពេញលេញ​ល្អ។ ​​ជា​រៀងរាល់​ថ្ងៃ​​​លោក​តែង​​​ណែនាំ​​​ និង​ប្រាប់​​មិន​ឲ្យ​ដើរ​លេង​ច្រើន ​ជា​ពិសេស​ពេល​ដែល​​កូន​សិស្ស​របស់​លោក​​​ចាប់​គូ​ឡើង​ប្រកួត​​ម្ដងៗ។

 

 

​លោក​បន្ថែម​ថា ​ការ​ណែនាំ​របស់​លោក​មិន​អាច​កែប្រែ​ទម្លាប់​របស់​កីឡាករ​បាន​ឡើយ ហេតុ​នេះ​​កីឡាករ​គ្រប់​​​រូប​អាច​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​បាន​អាស្រ័យ​លើ​សាមីខ្លួន​ផ្ទាល់ (​ចេះ​ថែទាំ​ខ្លួន​ផ្ទាល់)៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​

មតិយោបល់