- 2016-04-12 21:21:43
- វិភាគ
Real អាចទម្លាក់ Wolfsburg ឡើងវគ្គ Semi-Finals បានអត់យប់នេះ?
- 2016-04-12 21:21:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real អាចទម្លាក់ Wolfsburg ឡើងវគ្គ Semi-Finals បានអត់យប់នេះ?
ចន្លោះមិនឃើញ
ក្រុម Real Madrid នឹងបើកទ្វារកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុម Wolfsburg របស់អាល្លឺម៉ង់ ក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុម ជើងទី២ នាវេលាម៉ោង០១:៤៥នាទីយប់នេះ។
កាលប៉ះគ្នាជើងទី១ សប្ដាហ៍មុននៅអាល្លឺម៉ង់ Wolfsburg បានបំបាក់ Real ២-០ រួចហើយ ដូច្នេះយប់នេះក្រុមស្ដេចស នឹងវាយសម្រុកស្លាប់រស់ ដើម្បីរកគ្រាប់ឲ្យបានច្រើនវិញ ទើបមានសង្ឃឹមឡើង។ សម្ដីអ្នកចាត់ការ៖
Zinedine Zidane អ្នកចាត់ការ Real៖ "នេះគឺជាការប្រកួតធំ ប៉ុន្តែយើងត្រូវតែអត់ធ្មត់។ វានឹងកាន់តែពិបាក បើពួកគេអាចរកគ្រាប់បានបន្ថែមទៀត ដូច្នេះយើងត្រូវតែផ្ដោតអារម្មណ៍ តាំងពីនាទីដំបូងទៅ។ យើងត្រូវតែរកគ្រាប់ឲ្យបាន ហើយយើងមានពេល៩០នាទី ដើម្បីធ្វើវាឲ្យបានសម្រេច”។
Dieter Hecking អ្នកចាត់ការ Wolfsburg៖ "យើងដឹងថា Real Madrid នឹងបន់វីរបុរសរបស់គេ ដើម្បីយកឈ្នះយើងក្នុងកីឡដ្ឋានពួកគេ ហើយយើងក៏ដឹងថា ពួកគេនឹងខំស្លាប់រស់។ យើងមិនខ្វល់ពីអ្នកគាំទ្រ៨ម៉ឺននាក់របស់ពួកគេទេ ព្រោះយើងមកទីនេះ គឺដើម្បីលេងបាល់ទាត់។ យើងធ្វើឲ្យពួកគេភ្ញាក់ផ្អើលកាលជើងទី១ ប៉ុន្តែជើងទី២នេះ វានឹងក្លាយជាការប្រកួតដ៏ពិបាក”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Real ពុំមានកីឡាករសំខាន់រូបណា របួសគួរឲ្យបារម្ភទេ ខណៈដែល Karim Benzema, Gareth Bale, Toni Kroos និងប្រធានក្រុម Sergio Ramos ដែលខកខានប្រកួតឈ្នះ Eibar ៤-០ កាលយប់ថ្ងៃសៅរ៍ នឹងបង្ហាញខ្លួនជម្រើសដំបូងវិញ។ ដូច្នេះ១១នាក់ដំបូងរបស់ Real អាចជា៖ Navas; Carvajal, Ramos, Pepe, Marcelo; Modrić, Casemiro, Kroos; Bale, Benzema, Ronaldo។
រីឯក្រុមភ្ញៀវ Wolfsburg នឹងអវត្តមានខ្សែការពារ Sebastian Jung របួសជង្គង់ ខណៈដែលខ្សែបម្រើ Daniel Caligiuri កំពុងស្រពិចស្រពិល ដោយសារទើបជាពីរបួសក្រលៀន។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមភ្ញៀវ អាចជា៖ Benaglio; Vieirinha, Naldo, Dante; Rodriguez; Guilavogui, Gustavo; Henrique, Arnold, Draxler; Schürrle។
ប្រវត្តិជួបគ្នា និងស្ថិតិ៖
កាលប៉ះគ្នាជើងទី១ សប្ដាហ៍មុនគឺជាជំនួបលើកដំបូង របស់ក្រុមទាំង២នេះ ខណៈដែល Wolfsburg ទើបតែឡើងដល់វគ្គ៨ក្រុម UEFA Champions League នេះជាលើកដំបូង ប៉ុន្តែ Real ឡើងដល់វគ្គ៨ក្រុម ៦រដូវកាលជាប់គ្នាមកហើយ។
Real ធ្លាប់ចាញ់ក្រុមអាល្លឺម៉ង់ Schalke ៤-៣ ក្នុងទឹកដីខ្លួន វគ្គ១៦ក្រុម ជើងទី២រដូវកាលមុន ប៉ុន្តែអាចឡើងវគ្គបន្ទាប់ ដោយសារឈ្នះ ២-០ ជើងទី១។
Wolfsburg មិនមែនមានប្រវត្តិស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី នៅក្របខ័ណ្ឌ UEFA ទេ៕
ព្យាករគូនេះគឺ៖ Real Madrid ៣-០ Wolfsburg , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ UEFA