- 2016-04-07 20:19:27
- ប្រដាល់
សុវណ្ណឌឿន ចេញមុខបកស្រាយមានគេយកឈ្មោះខ្លួនទៅបោកប្រាស់គេយកលុយ
- 2016-04-07 20:19:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុវណ្ណឌឿន ចេញមុខបកស្រាយមានគេយកឈ្មោះខ្លួនទៅបោកប្រាស់គេយកលុយ
ចន្លោះមិនឃើញ
អ្នកប្រដាល់ ឡុង សុវណ្ណឌឿន បានចេញមុខបកស្រាយនៅលើបណ្ដាញសង្គម Facebook បន្ទាប់ពីមានគេយកឈ្មោះរបស់កីឡាកររូបនេះ ទៅបោកប្រាស់ប្រជាពលរដ្ឋដើម្បីយកប្រាក់ តាមរូបភាពផ្សេងៗ។
សុវណ្ណឌឿន បានសរសេរបញ្ជាក់ដល់អ្នកគាំទ្រ ក៏ដូចជាមិត្តភ័ក្ដិទាំងអស់ដូចខាងក្រោមថា៖ “ខ្ញុំបាទ ឡុង សុវណ្ណឌឿន សូមជម្រាជូនបងប្អូនដែលបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឱ្យបានជ្រាបថា មានជនឱកាសនិយមបានយកឈ្មោះនិងក្លែងសំឡេងខ្ញុំបាទផ្ទាល់ទៅបោកប្រាស់ភូកកុហកប្រជាពលរដ្ឋស្លូតត្រង់យកលុយកាត់។ ដូច្នេះរូបខ្ញុំ ឡុង សុវណ្ណឌឿន ពុំបានធ្វើអំពើអសីលធម៌ទាំងនោះទេ។ សូមបងប្អូនមានការប្រុងប្រយ័ត្នហើយខ្ញុំបាទសូមអភ័យទោសកុំមានការយល់ច្រឡំចំពោះរូបខ្ញុំបាទអី។ ជនបោកប្រាស់នោះបានប្រើប្រាស់លេខទូរស័ព្ទ ០១២ ៩១៧ ៦៦៥។ ជាចុងក្រោយខ្ញុំជូនដំណឹងនេះដល់អាជ្ញាធរមានសមត្ថកិច្ចចាត់ការវែកមុខរកជនបោកប្រាស់ភូតកុហកទៅតាមផ្លូវច្បាប់ ។សូមបងប្អូនមេត្តាជួយឡាចនិងស៊ែ វីដេអូនេះផង”។
អ្នកប្រដាល់បញ្ចប់បរិញ្ញាបត្រច្បាប់ ឡុង សុវណ្ណឌឿន នៅតែឡើងប្រកួត បើទោះជាអ្នកប្រដាល់ជើងខ្លាំងមួយរូបនេះបានអភិវឌ្ឍខ្លួនក្លាយជាពិធីករប្រដាល់នៅសង្វៀនទូរទស្សន៍ស៊ីធីអិនក៏ដោយ៕
អត្ថបទ៖ មុន្នី រម្យ