- 2016-03-29 15:45:01
- ប្រដាល់
វង្ស ណយ ថា ខ្លួនពិតជាអន់ ក្រោយសន្លប់ស្ទើរមិនគួរឲ្យជឿកាលពីថ្ងៃអាទិត្យ
- 2016-03-29 15:45:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វង្ស ណយ ថា ខ្លួនពិតជាអន់ ក្រោយសន្លប់ស្ទើរមិនគួរឲ្យជឿកាលពីថ្ងៃអាទិត្យ
ចន្លោះមិនឃើញ
កូននាគ វង្ស ណយ ទទួលស្គាល់ថា ខ្លួនពិតជាអន់ និងធ្លាក់ចុះសមត្ថភាពខ្លាំងជាងមុនច្រើន ក្រោយសន្លប់នៅទឹកទី៣ ក្រោមថ្វីជើងកីឡាករថៃ Saengmorokot Chuwattana សម្រាប់ប្រកួតមិត្តភាពកម្ពុជាថៃនៅសង្វៀនបាយ័នកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦កន្លងទៅដែលលទ្ធផលនេះអ្នកគាំទ្រស្ទើរតែមិនជឿ។
ការប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ វង្ស ណយ ជាអ្នកវាយសម្រុក និងទាត់ទាំងក្រោម-លើដែលបណ្តាលឲ្យកីឡាករថៃម្នាក់នេះដួលជាច្រើនលើក។ មិនត្រឹមតែប៉ុណ្ណោះនៅទឹកទី៣ វង្ស ណយបានទាត់លើ Saengmorokot ឲ្យដួលបណ្តាលឲ្យអាជ្ញាកណ្តាលរាប់ដល់៨ម្តងដែលធ្វើឲ្យគាំទ្រស្រែកហ៊ោយ៉ាងខ្លាំង និងរំពឹងឈ្នះស្ទើរ៩០%ទៅហើយ។ ឱកាសមាសនៅចំពោះមុខ កីឡាករកម្ពុជារូបនេះបានចូលវាយសម្រុកយ៉ាងខ្លាំងក្នុងគោលបំណងវ៉ៃផ្តាច់ក្នុងទឹកទី៣តែម្តង ប៉ុន្តែជាសំណាងមិនល្អ កីឡាករថៃម្នាក់នេះបានប្តូរដោយលោតទាត់ចំលើផ្ទៃមុខ វង្ស ណយ បណ្តាលឲ្យសន្លប់ឈឹងតែម្តង។
ទាក់ទឹងចំណុចខាងលើ វង់ ណយ បានឲ្យដឹងថា ការប្រកួតពិបាកនិយាយណាស់ រូបគេតែងប្រយ័ត្នគ្រប់ពេលវេលា ប៉ុន្តែមួយជើងរបស់កីឡាករថៃរូបនេះពិតជាខ្លាំងមែន។ ដៃគូរបស់គេមានជំនាញទាត់ល្អ ដែលពិបាកប៉ាន់ស្មានទិសដៅ ដែលត្រូវប្រយ័ត្ន។ កីឡាករថៃរូបនេះមិនមែនចេះតែទាត់នោះទេ គេទាត់មានបច្ចេកទេសច្បាស់លាស់។ វង្ស ណយ ដែលទទួលរងបរាជ័យផ្ទួនៗគ្នាក្នុងមួយរយៈពេលចុងក្រោយនេះបានបញ្ជាក់ថា ខ្លួនពិតជាអន់ និងធ្លាក់ចុះសមត្ថភាពខ្លាំងជាងមុនច្រើន។
កីឡាកររូបនេះបន្តថា ជំនួបសងសឹកឬយ៉ាងណាមិនទាន់ហ៊ានអះអាងឡើយ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា