- 2014-10-23 22:59:07
- ប្រដាល់
កម្ពុជាឡើងមកលេខ ១៨៥ នៅចំណាត់ថ្នាក់ FIFA Ranking
- 2014-10-23 22:59:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាឡើងមកលេខ ១៨៥ នៅចំណាត់ថ្នាក់ FIFA Ranking
ចន្លោះមិនឃើញ
ចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសកម្ពុជាបានឡើងចំនួន១៤លេខនៅ FIFA Ranking សម្រាប់ខែតុលា ឆ្នាំ២០១៤នេះដោយស្ថិតនៅលេខ១៨៥ បន្ទាប់ពីប្រកួតមិត្តភាពអន្តរជាតិ និងពានរង្វាន់ Suzuki Cup ទើបបញ្ចប់ទៅកាលពីប៉ុន្មានថ្ងៃមុន។
កាលពីខែកញ្ញាមុន កម្ពុជាស្ថិតនៅចំណាត់ថ្នាក់១៩៩ ដែលជាចំណាត់ថ្នាក់អាក្រក់បំផុតរបស់ខ្លួន ប៉ុន្តែនៅខែតុលានេះ បាន ឡើងមកកាន់លេខ១៨៥ពិភពលោក។ បើគិតនៅទ្វីបអាស៊ីវិញ កម្ពុជាឡើងពីលេខ៤៥មកលេខ៤២ ខណៈស្ថិតនៅតំបន់អាស៊ាន កម្ពុជាស្ថិតនៅលើប្រទេសប្រ៊ុយណេមួយគត់ដែលធ្លាក់៥លេខ ស្ថិតនៅចំណាត់ថ្នាក់១៩៨ ហើយទីម័រខាងកើតបន្តនៅលើកម្ពុជាដោយនៅចំណាត់ថ្នាក់១៨២។
លទ្ធផលឡើងចំណាត់ថ្នាក់នេះ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួត៧លើកក្នុងនោះការប្រកួតមិត្តភាព៣លើកគឺចាញ់ម៉ាឡេស៊ី៤-១, ចាញ់ឥណ្ឌូណេស៊ី ១-០ និងឈ្នះតៃវ៉ាន់ ២-០ និង៤ប្រកួតពានរង្វាន់ Suzuki Cup ដោយឈ្នះទីមរខាងកើត ៣-២, ឈ្នះប៊្រុយណេ ១-០, ចាញ់ឡាវ ៣-២ និងចាញ់មីយ៉ាន់ម៉ា១-០។ នៅលើទំព័រផ្លូវការរបស់ FIFA Ranking បង្ហាញថា ក្រុមឈុតធំជម្រើសជាតិកម្ពុជាប្រកួតច្រើនជាងគេបំផុតនៅលើពិភពលោកគឺ ៦ប្រកួតនៅក្នុងខែតុលានេះ៕
អត្ថបទ៖ ជាន ចាន់រ៉ា