• 2016-02-05 17:30:15
  • វិភាគ

​Martial ប្រៀប​ Ronaldo & Rooney កាល​ចាប់​ផ្ដើម​នៅ​ Man Utd នរណា​ល្អ​ជាង?

  • 2016-02-05 17:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Anthony Martial ​ចាប់​ផ្ដើម​អាជីព​ជាមួយ​ក្រុម​ Manchester United ​បាន​ល្អ​ជាង​ Cristiano Ronaldo ប៉ុន្តែ​នៅ​ចាញ់​​គ្រាប់​ស៊ុត Wayne Rooney។ នេះ​បើ​តាម​ស្ថិតិ​២៩​ប្រកួត​ដំបូង​នៅ​ក្រុម​បិសាច​ក្រហម របស់​កីឡាករ​ទាំង​៣។

 

Ronaldo (ឆ្វេង), Martial និង​ Rooney (ស្តាំ)

 

​​Martial ​ដែល​ផ្ទេរ​ពី Monaco ​កាល​ដើម​រដូវ​កាល​ ​នឹង​បង្ហាញ​ខ្លួន​លើក​ទី​​៣០ ឲ្យ​ Man Utd ​នៅ​កីឡដ្ឋាន​ Stamford Bridge ​ពេល​ប៉ះ​ Chelsea នៅ​ថ្ងៃ​អាទិត្យ​នេះ។ កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ ចូល​លេង​ឲ្យ​​​ក្រុម​​បិសាច​ក្រហម​២៩​ប្រកួត​មក​ហើយ ដោយ​ក្នុង​នោះ​ជាប់​ជម្រើស​​​ដំបូង​​​២៦​ដង ​និង​ស៊ុត​បាន​៩​គ្រាប់។

 

រីឯ​ Rooney ដែល​ផ្ទេរ​ពី Everton ទៅ​ Old Trafford កាល​​វ័យ​១៨​ឆ្នាំ នៅ​ឆ្នាំ​២០០៤​នោះ ​ក៏​ជាប់​ជម្រើស​​ដំបូង​២៦​ដង ក្នុង​ការ​បង្ហាញ​ខ្លួន​២៩​ប្រកួត​ដំបូង​ឲ្យ​ Man Utd ដែរ ប៉ុន្តែ​កីឡាករ​អង់គ្លេស​រូប​នេះ ស៊ុត​បាន​ដល់​ទៅ​១៥​គ្រាប់​ឯ​ណោះ​។

 

ចំណែក​ឯ​តារា​ឆ្នើម​ក្រុម​ Real Madrid ​បច្ចុប្បន្ន​ CR7 ​ចូល​លេង​២៩​ប្រកួត​ដំបូង ​នៅ​ Man Utd ​រូប​គេ​​ជាប់​ជម្រើស​​ដំបូង​តែ​១៧​ប្រកួត​​ទេ និង​ស៊ុត​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ។

 

ដូច្នេះ​សរុប​មក​ ២៩​ប្រកួត​ដំបូង​របស់​កីឡាករ​ទាំង​៣​​​ នៅ Man Utd​ ​ឃើញ​ថា Rooney ធ្វើ​បាន​ល្អ​ជាង​គេ ខណៈ​ដែល​ Matial ធ្វើ​បាន​ល្អ​ជាង​ Ronaldo៕

 

 

 

 

-ចុចអាន៖ Martial ​​ឈ្នះ​ពាន​កីឡាករ​ល្អ​​បំផុត​​ប្រចាំ​ខែ​​កញ្ញា ​នៅ​ EPL

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror

មតិយោបល់