• 2016-02-03 13:30:39
  • ប្រដាល់

ជើង​ខ្លាំង សែន រ៉ាឌី ​ពេញ​ចិត្ត​ចំពោះ​កម្មវិធី​អត្តពលិក​​ឆ្នើម​ប្រចាំ​ឆ្នាំ

  • 2016-02-03 13:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​មេដាយ​មាស​​ពិភព​លោក​ប្រភេទ​កីឡា​វ៉ូវីណាម​ សែន រ៉ាឌី ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ពេញ​ចិត្ត​ចំពោះ​កម្មវិធី​អត្តពលិក​​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​ដែល​រៀប​ចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ព្រោះ​កម្មវិធី​នេះ​អាច​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន។

 

ដើម្បី​បំផុស​វិស័យ​កីឡា​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចំរើន​ទ្វេ​ដង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​សហការ​គ្នា​ជាមួយ​ណាហ្គាវើល បូក​រួម​ជាមួយ​ក្រុមហ៊ុន Sabay ​បង្កើត​ជា​កម្មវិធី​ថ្មី​មួយ​ឡើង ​ដែល​មាន​ឈ្មោះ​ថា​​ ពាន​អត្តពលិក​​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ។ ​ពាន​រង្វាន់​នេះ​ដែរ គឺ​តម្រូវ​ឱ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ពី​សំណាក់​អ្នក​គាំទ្រ​ទាំង​អស់ ដោយ​សេរី ​និង​យុត្តិធម៌ ​ព្រោះ​យក​សំឡេង​ភាគ​ច្រើន​របស់​អ្នក​គាំទ្រ​។

 

ទន្ទឹម​នឹង​ពាន​រង្វាន់​នេះ​ដែរ សែន រ៉ាឌី ​ដែល​យក​បាន​មេដាយ​មាស​​​វ៉ូវីណាម​​ពិភព​លោក​កាល​ពី​ឆ្នាំ​មុន​នៅ​ប្រទេស​​អាល់ហ្សេរី​មាន​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​មិន​អាច​រំពឹង​ថា ​ខ្ញុំ​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​ទេ សំខាន់​នៅ​លើ​បង​ប្អូន​ដែល​បោះ​ឱ្យ។ ខ្ញុំ ​គិត​ថា NOCC ​ធ្វើ​កម្មវិធី​នេះ​ឡើយ​គឺ​ល្អ​ណាស់ ព្រោះ​អាច​ឱ្យ​កីឡាករ​ផ្សេង​ៗ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​អាច​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង”។

 

ការ​​ប្រកាស​​ជ្រើស​រើស​​ពាន​អត្តពលិក​​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​នេះ​​មាន​ពាន​រង្វាន់​​៨​ប្រភេទ​ដែល​ត្រូវ​បាន​បែង​ចែកគឺ​​​ពាន​រង្វាន់​កីឡាករ​ឆ្នើម, ពាន​​រង្វាន់​កីឡា​ការិនី​ឆ្នើម, ពាន​រង្វាន់​កីឡាករ​​ពិការ​ឆ្នើម, ពាន​​រង្វាន់​កីឡា​ការិនី​ពិការ​ឆ្នើម, ​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម, ​ពាន​កីឡាករ​​​​ប្រជាប្រិយ​ឆ្នើម, ​ពាន​រង្វាន់​​​អត្ថបទ​​ព័ត៌មាន​ទាក់ទាញ​បំផុត​ ​និង​​ពាន​រង្វាន់​​រួប​ភាព​កីឡា​​ល្អ​ដាច់​​គេ៕  

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់
អត្ថបទថ្មី