• 2016-01-26 16:24:15
  • បាល់ទាត់

អ៊ុំ សេរីរ័ត្ន ​ប្រាប់​អារម្មណ៍​ពេល​សង្គ្រោះ​បាល់​ប៉េណាល់ទី​ជាមួយ Buriram

  • 2016-01-26 16:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ភ័យ​ផង​អរ​ផង ៥០-៥០ ​បង​អើយ...តែ​ខ្ញុំ​មាន​ទំនុក​ថា ​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ខ្ញុំ​ពិត​ជា​អាច​ធ្វើ​បាន​មែន”។ សម្ដី អ៊ុំ សេរីរ័ត្ន ​អ្នក​ចាំ​ទី​ដែល​សង្គ្រោះ​បាល់​ពី​ជើង​ក្រុម Buriram United ​បាន ជួយ​ក្រុម Cambodia All Stars ​ទទួល​ជ័យជម្នះ។

 

 

ជំនួប​មិត្តភាព Cambodia All Stars ​និង​ក្រុម Buriram United ​ពិត​ជា​ដក់ជាប់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ជា​ខ្លាំង ដោយសារ​តែ​ការ​ប្រកួត​ស្វិតស្វាញ ចប់​៩០​នាទី​លទ្ធផល ២-២ ​ហើយ​ឈាន​ចូល​ដល់​វគ្គ​ទាត់​បាល់​១១​ម៉ែត្រ​កាត់​សេចក្ដី។ វិនាទី​ចុងក្រោយ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្ដុកក្ដួល​រឹត​តែ​ខ្លាំង ដោយសារ​តែ​ជា​តួនាទី​របស់​អ្នក​ចាំ​ទី​ទាំង​ស្រុង​ក្នុង​ការ​សង្គ្រោះ​បាល់ ហើយ​ចុង​ក្រោយ​ខាង​កម្ពុជា​ធ្វើ​បាន​ល្អ​ជាង Buriram United ​ដោយ​ស៊ុត​ចូល ៤-៣ ។

 

អ្នក​ចាំ​ទី​ខាង​ក្រុម Cambodia All Stars ​អ៊ុំ សេរីរ័ត្ន ​បាន​បញ្ជាក់​អារម្មណ៍​នៅ​ពេល​នោះ​ថា៖ “ដំបូង​ដូច​ភ័យដែរ តែ​ខ្ញុំ​តាំង​ចិត្ត​ថា ​ខ្ញុំ​នឹង​ធ្វើ​វា​ឱ្យ​បាន​សម្រេច។ ឱ្យ​តែ​យើង​តាំង​ចិត្ត ព្យាយាម​យើង​ប្រាកដ​ជា​ធ្វើ​បាន... ខ្ញុំ​បាន​រៀន​មើល​បច្ចេកទេស​ចាប់​បាល់​១១​ម៉ែត្រ​នឹង​ច្រើន​ដែរ ដូច្នេះ​ខ្ញុំ​អាច​មើល​ជើង​កីឡាករ​បាន​ខ្លះ”។

 

អ្នក​ចាំទី​ក្លឹប​ក្រសួង​ការពារ​ជាតិ​ខាង​លើ ​បានបង្ហាញ​ទម្រង់​លេង​គាប់​ចិត្ត​អ្នក​គាំទ្រ​ទាំង​នៅ​ជម្រើស​ជាតិ​និង​ក្លឹប​អាជីព ខណៈ​ដែល​លេង​ជាមួយ​ក្រុម Cambodia All Stars ​វិញ​ក៏​ល្អ​ថែម​ទៀតដោយ​ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​ល្អ​ជាង​គេ​ប្រចាំ​ការ​ប្រកួត៕

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់