- 2016-01-03 15:42:49
- ប្រដាល់
ជើងខ្លាំងកម្ពុជា ៥រូបឈ្នះប្រាក់រង្វាន់ច្រើនជាងគេប្រចាំឆ្នាំ២០១៥
- 2016-01-03 15:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំងកម្ពុជា ៥រូបឈ្នះប្រាក់រង្វាន់ច្រើនជាងគេប្រចាំឆ្នាំ២០១៥
ចន្លោះមិនឃើញ
បុរសរូបសង្ហា សែន រ៉ាឌី, សៀវ ង៉ុយ, យ៉េន ឌីណា, ឡុង សុភី និង ប៊ឺត ខាំ ជាជើងខ្លាំងនៅលើសង្វៀន និងបានឈ្នះខ្សែក្រវាត់ដែលទទួលបានប្រាក់ច្រើនក្នុងកម្មវិធីប្រដាល់ធំៗ ឆ្នាំ២០១៥ កន្លងទៅនេះ។
១-ឡុង សុភី ៖ ថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០១៥ អ្នកប្រដាល់ជំនាញប្រើជង្គង់ ឡុង សុភី បានឈ្នះជើងឯកខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី១ អមប្រាក់រង្វាន់ ២០លានរៀល(៥ពាន់ដុល្លារអាមេរិក)នៅសង្វៀនបាយ័ន។ ក្នុងការឈ្នះនោះ ឡុង សុភី បានវាយកែង កែវ រំចង់ ចំកណ្ដាលថ្ងាសបណ្ដាលឲ្យបែកយ៉ាងធំត្រូវអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹកទី៤ ។
២-ប៊ឺត ខាំ៖ ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ជើងខ្លាំង ប៊ឺត ខាំ បានក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី ២ អមប្រាក់រង្វាន់ ២០លានរៀល (៥ពាន់ដុល្លារអាមេរិក)នៅសង្វៀនបាយ័ន។ ជ័យជម្នះរបស់ ប៊ឺត ខាំ ដោយការផ្ដួល ឡៅ ស៊ីណាត ឲ្យសន្លប់ក្នុងទឹកទី២ តាមរយៈកណ្ដាប់ដៃចំនួនពីរដៃ និងបន្ថែមមួយជង្គង់។
៣- យ៉េន ឌីណា៖ នៅថ្ងៃទី៣១ ខែតុលា កីឡាករមកពីខេត្តកោះកុងរូបនេះបានឈ្នះខ្សែក្រវាត់នេះនៅសង្វៀន CNC ដែលទទួលបានខ្សែកមាស៣ជី និងប្រាក់រង្វាន់២០លានរៀល (៥ពាន់ដុល្លារអាមេរិក) បន្ទាប់ពីឈ្នះកីឡាករឡាវ ឆ្លាក់ឆៃ នៅវគ្គផ្តាច់ព្រ័ត្រដោយពិន្ទុ។
៤-សែន រ៉ាឌី ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ម្ចាស់ខ្សែក្រវាត់សមរភូមិអ្នកប្រយុទ្ធស្រាបៀលីអូវគ្គ១ បានបញ្ចប់ទៅក្នុងនោះម្ចាស់ខ្សែក្រវាត់ប្រភេទទម្ងន់៥៧ គីឡូក្រាមបានទៅកីឡាករ សែន រ៉ាឌី អមប្រាក់រង្វាន់ ៤០លានរៀល(១ម៉ឺនដុល្លារអាមេរិក)នៅសង្វៀនសមរភូមិអ្នកប្រយុទ្ធរបស់ PNN។ ជ័យជម្នះរបស់ សែន រ៉ាឌី ដោយទាត់កីឡាករថៃបាក់ដៃក្នុងទឹកទី៣។
សែន រ៉ាឌី ឈ្នះខ្សែក្រវាត់ (រូបថត៖ ផ្ដល់ឲ្យ)
៥-សៀវ ង៉ុុយ ៖ ចំណែកប្រភេទទម្ងន់ ៥៤គីឡូក្រាមនៃការប្រកួតកម្មវិធីសមរភូមិអ្នកប្រយុទ្ធស្រាបៀលីអូវគ្គ១ ម្ចាស់ខ្សែក្រវាត់បានទៅកីឡាករ សៀវ ង៉ុយ អមប្រាក់រង្វាន់ ៤០លានរៀល(១ម៉ឺនដុល្លារអាមេរិក)នៅសមរភូមិរបស់PNN។ ជ័យជម្នះរបស់ សៀវ ង៉ុយ គឺឈ្នះពិន្ទុ អាំង សំអាត។
ក្រៅពីកីឡាករចំនួន៥នាក់ខាងលើ ដែលទទួលបានប្រាក់រង្វាន់ច្រើនជាងគេ ក៏មានការប្រកួតកម្មវិធីដណ្ដើមខ្សែក្រវាត់នៅតាមស្ថានីយផ្សេងៗ ទៀតដែលមានប្រាក់រង្វាន់តិចជាងនេះ។ គិតត្រឹមប្រាក់រង្វាន់សម្រាប់មួយកម្មវិធីប៉ុណ្ណោះ៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា