• 2015-12-31 16:40:50
  • ប្រវត្តិ​​

ជើង​ខ្លាំង វ៉ន វីវ៉ា អាច​​ឈប់​ពី​​​ប្រដាល់​រហូត

  • 2015-12-31 16:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន ដាវីន ដែល​ជា​ភរិយា​របស់​អ្នក​ប្រដាល់​ វ៉ន វីវ៉ា​ ហាម​មិន​ឲ្យ​ប្តី​របស់​ខ្លួន​បន្ត​អាជីព​ប្រដាល់​ទៀត​ទេ​ បន្ទាប់​ពី​កីឡាករ​ប្រដាល់​រូប​នេះ​រង​របួស​បាក់​ដៃ​ដែល​ត្រូវ​សម្រាក​ព្យាបាល​ច្រើន​ខែ។

 

ស៊ន ដាវីន និង វ៉ន វីវ៉ា

 

ស៊ន ដាវីន​ បាន​ប្រាប់​ Sabay ថា ៖«ខ្ញុំ​គិត​ថា​ គាត់​(វ៉ន វីវ៉ា)​ចាស់​ហើយ​ ដៃ​នៅ​មិន​ទាន់​វះ​យក​ដែក​ចេញ​ទៀត ចុះ​បើ​គាត់​ប្រដាល់​ទៀត​លើក​ក្រោយ​មាន​បញ្ហា​ទៀត​ គ្រួសារ​ទៅ​ជា​យ៉ាង​ណា​ គាត់​ចង់​ហាត់​ ចង់​វ៉ៃ​ទៀត​ តែ​ខ្ញុំ​ហាម»។ ផ្ទុយ​ទៅ​វិញ​ ភរិយា​រូប​នេះ​បាន​ជំរុញ​​ឲ្យ វ៉ន វីវ៉ា ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ឲ្យ​បាន​ច្រើន​​ដែល​ការ​ជំរុញ​​នេះ​ ស្រប​ពេល​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អ្នក​ប្រដាល់​ល្បី​ឈ្មោះ​រូប​នេះ​បាន​ថត​សម្តែង​ភាពយន្ត​ និង​ថត​ស្ប៉តពាណិជ្ជកម្ម​ជា​ច្រើន​ដែរ។

 

មួយ​រយៈ​កន្លង​ទៅ​នេះ​ វ៉ន វីវ៉ា​ បាន​បង្ហាញ​អារម្មណ៍​នៅ​លើ​ Facebook របស់​ខ្លួន​ហាក់​ចង់​ឡើង​សង្វៀន​វិញ​ បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​ដៃ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ចន្លោះ​ពេល​នៃ​ការ​ព្យាបាល​នេះ​ កីឡាករ​ប្រដាល់​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ISKA បាន​ថត​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​រឿង​ ល្បុក្កតោ​ចម្លែក​ ដែល​ទើប​សម្ពោធ​ដាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ កន្លង​ទៅ​នេះ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់