• 2015-12-30 17:12:36
  • ប្រដាល់

ស៊ន ដាវីន​ ពេញ​ចិត្ត​នឹង​​ វ៉ន វីវ៉ា​ សម្តែង​ជា​ជា​តួ​កាច​​

  • 2015-12-30 17:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​«ល្បុក្កតោ​ចម្លែក»​ដែល​ត្រូវ​បាន​សម្ពោធ​កាល​ពី​យប់​​មិញ​ អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ វ៉ន វីវ៉ា បាន​លេច​មុខ​តែ​២​ឈុត​ប៉ុណ្ណោះ​ ប៉ុន្តែ​​ភរិយា​របស់​គេ​គឺ​ ស៊ន ដាវីន​​បាន​ចាប់​អារម្មណ៍​ថា​ ប្តី​របស់​នាង​សម​ជា​តួ​កាច​ខ្លាំង​ណាស់។

 

 

អតីត​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន ដាវីន ដែល​បាន​អម​ដំណើរ​ វ៉ន វីវ៉ា​ក្នុង​ពិធី​សម្ពោធ​កាល​ពី​យប់​មិញ​នៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard បាន​និយាយ​ថា​ វ៉ន វីវ៉ា​បាន​លេច​មុខ​តែ​២​ឈុត​ប៉ុណ្ណោះ​ ប៉ុន្តែ​មើល​ទៅ​រឿង​នេះ​ល្អ​ សើច​ ហើយ​មាន​ការ​វាយ​តប់​បែប​បុរាណ​គឺ​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​សប្បាយ​រីក​រាយ​​ ខណៈ​តួ​សម្តែ​សុទ្ធ​តែ​ល្បី​ៗ​ទាំង​អ្នក​ប្រដាល់​ក៏​ល្បី។

 

ស៊ន ដាវីន​បាន​និយាយ​ថា ៖«និយាយ​ទៅ​ឈុត​គាត់​(វ៉ន វីវ៉ា)​ខ្លី​ពេក​ចឹង​ ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​ទេ​ តែ​មុខ​គាត់​សម​ជា​តួ​កាច់​ណាស់​ ខ្ញុំ​ពេញ​ចិត្ត​ ហើយ​ពិសេស​គាត់​ជា​តួ​ដើរ​រក​ជើង​ខ្លាំង​ដើម្បី​ប្រយុទ្ធ​ តែ​ចុង​ក្រោយ​ត្រូវ​ចាញ់​តួ​រង​ដដែល»។

 

ភរិយា​របស់​អ្នក​ប្រដាល់​ វ៉ន វីវ៉ា​ រូប​នេះ​បាន​បន្ថែម​ថា នាង​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​ប្តី​បាន​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត​ និង​ជំរុញ​លើក​ទឹក​ចិត្ត​​គាត់​ឲ្យ​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ឲ្យ​បាន​ច្រើន។

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់