• 2015-12-22 21:05:17
  • ប្រដាល់

One Championship ប្រកាស​កម្មវិធី​​ប្រកួត​ប្រចាំ​ឆ្នាំ​២០១៦ តែ​មិនទាន់​មាន​កម្ពុជា​ ​

  • 2015-12-22 21:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រទេស​​ចំនួន៩​​ក្នុង​ទ្វីប​អាស៊ី​​នឹង​ក្លាយ​ជា​សមរភូមិ​​នៃ​ការ​ប្រកួត​​គុន​ចម្រុះ​វាយ​ក្នុង​ទ្រុង​​របស់​ស្ថាប័ន​អន្តរជាតិ One Championship ប្រចាំ​ឆ្នាំ​២០១៦​គិត​​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី២៣ ខែ​មករា ​រហូត​ដល់​ថ្ងៃ​ទី២ ​ខែ​ធ្នូ​ ប៉ុន្តែ​ពុំ​ទាន់​ឃើញ​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​នៅប្រទេស​កម្ពុជាឡើយ។

 

​មើល​កម្មវិធី​ដែល​ ONE ប្រកាស​កាល​ពី​យប់​មិញៈ

១- ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៦ ​រៀប​ចំ​ឡើង​​នៅ Changsa Stadium​​​ទីក្រុង​​ Changsa ប្រទេស​ចិន។ ​២- ថ្ងៃ​ទី​២៩ ​​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ ធ្វើ​នៅ Stadium Negara ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​។ ៣- ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​​ធ្វើ​នៅ Istora Senayan ​ទី​ក្រុង ​Jakarta  ​ប្រទេស​ឥណ្ឌូណេស៊ី។ ៤- ថ្ងៃ​ទី១៨ ខែ​មិនា ឆ្នាំ​២០១៦ ​​ធ្វើ​នៅ Thuwanna Indoor Stadium ទីក្រុង Yangon ​ប្រទេស​មីយ៉ាន់ម៉ា​។ ៥- ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​២០១៦ ធ្វើ​នៅ Mall of  Asia arena ទីក្រុង​​ម៉ានីល​ប្រទេស​ហ្វីលីពីន។ ៦- ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០១៦ ធ្វើ​នៅ Singapore Indoor Stadium ​ប្រទេស​សិង្ហបុរី។ ៧- នា​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ធ្វើ​នៅ Impact Arena ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។ ៨- ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៦ ធ្វើ​នៅ Pho Tho Indoor Stadium ​ទីក្រុង​ហូជីមិញ​​ប្រទេស​វៀតណាម។ ​ ៩- ថ្ងៃ​ទី០១ ​ខែ​កក្កដា ឆ្នាំ​២០១៦ ធ្វើ​នៅ Asia-world  Expo ​ទី​ក្រុង​ហុង​កុង​ប្រទេស​ចិន​។ ១០- ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៦ ​ធ្វើ​នៅ NTU Sports Centre ទី​ក្រុង​តៃប៉ិ​កោះ​​​តៃវ៉ាន់។ ១១- ​ថ្ងៃ​ទី០២​​ ខែ​កញ្ញា ឆ្នាំ​២០១៦ ធ្វើ​នៅ Stadium Negara  ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​។ ១២- ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០១៦ ធ្វើ​នៅ Istora Senayan ​ទី​ក្រុង ​Jakarta  ​ប្រទេស​ឥណ្ឌូណេស៊ី។ ១៣- ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ ធ្វើ​នៅ Singapore Indoor Stadium ​ប្រទេស​សិង្ហបុរី។ ១៤- ​ថ្ងៃ​ទី០២​ ខែ​ធ្នូ ឆ្នាំ​២០១៦ ធ្វើ​​ឡើង​នៅ Mall Of  Asia Arena ទីក្រុង​​ម៉ានីល​ប្រទេស​ហ្វីលីពីន។

 

ប្រទេស​កម្ពុជា​ធ្លាប់​ត្រូវ​បាន​ស្ថាប័ន​ប្រដាល់​មួយ​នេះ​រៀប​ចំ​ការ​ប្រកួត​បាន​២​ដង​ហើយ​គឺ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ប៉ុន្តែ​សម្រាប់​២០១៦​ខាង​មុខ​នេះ​មិន​ទាន់​មាន​ឡើយ៕

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​ -ចុច​អាន៖ Tynanes ប្រាប់​បច្ចេកទេស​ផ្ដួល​ដៃ​គូ​៨​ប្រកួត​ មិន​ទាន់​ចាញ់​​នៅ​ One Championship

 -ចុច​អាន៖ កក្រើក​កោះ​ពេជ្រ​ ព្រឹត្តិការណ៍ KINGDOM OF KHMER ​ចាប់​ផ្ដើម​នៅ​ល្ងាច​នេះ​ហើយ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​

មតិយោបល់