- 2015-12-17 13:52:21
- បាល់ទាត់
Ancelotti គ្រោងជំនួសតំណែង Pep នៅ Bayern ក្រោយចប់រដូវកាលនេះ
- 2015-12-17 13:52:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelotti គ្រោងជំនួសតំណែង Pep នៅ Bayern ក្រោយចប់រដូវកាលនេះ
ចន្លោះមិនឃើញ
Carlo Ancelotti អតីតអ្នកចាត់ការក្រុម Real Madrid កំពុងត្រៀមខ្លួនឡើងដឹកនាំក្រុម Bayern Munich ពេល Pep Guardiola ចាកចេញពីតំណែងនៅចប់រដូវកាលនេះ។
Pep Guardiola (ឆ្វេង) និង Carlo Ancelotti
Pep នឹងប្រកាសចាកចេញពីក្រុមជើងឯកអាល្លឺម៉ង់ ជាផ្លូវការនៅសប្ដាហ៍ក្រោយ បន្ទាប់ពីបដិសេធមិនព្រមចុះកុងត្រាថ្មី ដែលទទួលបានថ្លៃឈ្នួលជិត២២លានដុល្លារ ក្នុង១ឆ្នាំ។ រីឯ Ancelotti បានចរចាគ្នាជាមួយ Bayern ហើយ ហើយនឹងប្រកាសក្លាយជាអ្នកចាត់ការថ្មីផ្លូវការឆាប់ៗផងដែរ។
បុរសសញ្ជាតិអ៊ីតាលី Ancelotti បានសម្រាកមិនព្រមដឹកនាំក្រុមណាមួយ អស់រយៈពេល១ឆ្នាំមកហើយ បន្ទាប់ពី Real បណ្ដេញចេញពីតំណែង ប៉ុន្តែអតីតអ្នកចាត់ការល្បីវ័យ៥៦ឆ្នាំ ដែលធ្លាប់ឈ្នះពាន UEFA Champions League ២ដងកាលនៅជាកីឡាករ និងឈ្នះ៣ទៀត ក្នុងនាមជាអ្នកចាត់ការរូបនេះ នឹងត្រឡប់វិលកាន់ទីលានជាថ្មីម្ដងទៀតនៅរដូវកាលក្រោយ។
ចំណែកឯអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Pep ដែលឡើងដឹកនាំ Bayern កាលឆ្នាំ២០១៣ និងជួយឲ្យក្រុមឈ្នះពាន Bundesliga ជាប់ៗគ្នា ប៉ុន្តែមិនបានឈ្នះ UEFA Champions League រូបនេះ កំពុងជាប់ទាក់ទងទៅដឹកនាំបន្តនៅ Premier League របស់អង់គ្លេស ខណៈដែល Manchester City និង Manchester United កំពុងតែប្រជែងគ្នាចង់បានខ្លាំង៕
-ចុចអាន៖ តើ Man Utd គួរបញ្ចប់តំណែង Van Gaal យក Pep ជំនួសវិញ?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail