• 2015-11-19 15:38:53
  • វិភាគ

Lee៖ បើ​ចង់​ឲ្យ​​​បាល់ទាត់​ខ្មែរ​ខ្លាំង​ដូច​​​ថៃ ​កម្ពុជា​ត្រូវ​ប្រឹង​​យ៉ាង​តិច​​១០ឆ្នាំ​ទៀត

  • 2015-11-19 15:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុម​​បាល់ទាត់​​ជម្រើស​ជាតិ​​កម្ពុជា​បច្ចុប្បន្ន​បើ​ចង់​ឲ្យ​រីក​ចំរើន​ខ្លាំង​ស្មើ​ក្រុម​ជម្រើស​ជាតិ​​​ថៃ​​​ត្រូវ​ចំណាយ​ពេល​ប្រឹងប្រែង​ហ្វឹកហាត់​​ឲ្យ​បាន​​ល្អ​​យ៉ាង​តិច​ ១០​ឆ្នាំ​ទៀត​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​​​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

 

លោក Lee Tae Hoon

 

​លោក Lee Tae Hoon បាន​ឲ្យ​ដឹង​ថា វា​​គឺ​ជា​រឿង​ពិបាក​មួយ​​​ប្រសិន​បើ​​ចង់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​លេង​បាន​ល្អ​ និង​ខ្លាំង​ដូច​ក្រុម​ថៃ​នោះ។ កត្តា​ជា​ច្រើន​​​ ដែល​កម្ពុជា​​នៅ​ខ្វះ​ខាត​​ជុំ​វិញ​កីឡា​​បាល់ទាត់​ ​ពិសេស​គឺ​ថ្នាល​យុវជន។ ​លោក​ទទួល​ស្គាល់​ថា ​ក្រុម​ជម្រើស​ជាតិ​បច្ចុប្បន្ន​ប្រឹងប្រែង​ខ្លាំង​ទាំង​ការ​ហ្វឹកហាត់​ និង​សកម្ម​ភាព​​ប្រកួត​​​​ ប៉ុន្តែ​ពួក​គេ​ចាប់​ផ្ដើម​លេង​នៅ​វ័យ​ធំ​ហួស​អាយុ​​ ហេតុ​នេះ​សូម្បី​តែ​ការ​អូស​បាល់​​ ឬ​ទប់​បាល់​ក៏​នៅ​មាន​ភ្លាត់​ច្រើន។

 

​ខាង​ក្រោម​ជា​វីដេអូ​បក​ស្រាយ​របស់​លោក Lee Tae Hoon សូម​ទស្សនា​ទាំង​អស់​គ្នា៖​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​

មតិយោបល់
អត្ថបទថ្មី