• 2015-11-13 14:38:20
  • បាល់ទាត់

ជម្រុះ​ World Cup យប់​មិញ​​ប្រទេស​នៅ​តំបន់​អាស៊ាន​ក្រៅ​ពី​ថៃ​ចាញ់​​ទាំង​អស់

  • 2015-11-13 14:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ពិភព​លោក​​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​​ជុំ​ទី២​ ជើង​ទី​​២​ កាល​ពី​យប់​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ ​ប្រទេស​ដែល​​ស្ថិត​នៅ​​ផ្នែក​អាស៊ាន​មាន​​តែ​​ថៃ​​តែ​មួយ​គត់​ដែល​​ឈ្នះ​​​តៃវ៉ាន់៤-២​​ក្រៅ​ពី​នោះ​ទក់​សាច់​ទាំង​អស់។

 

 សកម្មភាព​ប្រកួត​រវាង​ជប៉ុន(ខៀវ)​ និង​ សិង្ហបុរី​(ក្រហម)

 

កាល​ពី​យប់​មិញ​​​​មាន​ប្រទេស​ចំនួន ៨​ក្នុង​តំបន់​អាស៊ាន​បាន​​បើក​យុទ្ធនា​ការ​ប្រកួត​របស់​ខ្លួន​ក្នុង​​ពាន​រង្វាន់​ពិភព​លោក​វគ្គ​ជម្រុះ​ប្រចាំ​​ផ្នែក​អាស៊ី​​ក្នុង​នោះ​មាន​តែ​​ប្រទេស​ថៃ​ប៉ុណ្ណោះ​ដែល​អាច​យក​បាន​ ៣​ពិន្ទុ​​​បន្ថែម​ ហើយ​អាច​បន្ត​នាំមុខ​គេ​​ក្នុង​​តារាង​ពូល F។ ចំណែក​ប្រទេស​ចំនួន៧​ រួម​មាន​ ម៉ាឡេស៊ី​​ចាញ់​ប្រទេស​ ប៉ាឡេស្ទីន ៦-០, ប្រទេស​ទីម័រ​​ខាង​កើត​ចាញ់​​​​អារ៉ាប់រួម​៨-០​, សិង្ហបុរី​ ចាញ់​ជប៉ុន ៣-០, កម្ពុជា​ចាញ់​ អាហ្វហ្គានីស្ថាន ៣-០​, មីយ៉ាន់ម៉ា​ចាញ់​ ​កូរ៉េ​ខាង​ត្បូង​​៤-០, ប្រទេស​ ឡាវ ចាញ់​លីបង់​៧-០ និង​ហ្វីលីពីន​ចាញ់​យេមែន​១-០។

 

លទ្ធផល​គូ​ទាំង​អស់​​សម្រាប់​កា​រ​ប្រកួត​ជម្រុះ World Cup ប្រចាំ​តំប​ន់​អាស៊ី​យប់​មិញ​៖

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

រូបថត៖ ESPN.Com

មតិយោបល់