- 2015-11-02 18:53:03
- ប្រដាល់
សែន រ៉ាឌី គ្រោងបោះបង់អាជីពឈឺខ្លួន បើរកការងារល្អបានត្រូវជំនាញសិក្សា
- 2015-11-02 18:53:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សែន រ៉ាឌី គ្រោងបោះបង់អាជីពឈឺខ្លួន បើរកការងារល្អបានត្រូវជំនាញសិក្សា
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាសពិភពលោកកីឡាវ៉ូវីណាម និងជើងខ្លាំងប្រដាល់សេរីសាច់ស សែន រ៉ាឌី មានគម្រោងចង់បោះបង់ចោលអាជីពប្រដាល់ហើយ បន្ទាប់ពីរូបគេរកការងារល្អបានត្រូវនឹងជំនាញច្បាប់របស់ខ្លួន ដែលត្រៀមទទួលសញ្ញាប័ត្រក្នុងពេលឆាប់ៗ ខាងមុខនេះ។
សែន រ៉ាឌី ឈ្នះគូប្រកួតក្នុងព្រឹត្តិការណ៍កីឡាវ៉ូវីណាមថ្នាក់ជាតិឆ្នាំ២០១៥
ម្ចាស់ខ្សែក្រវាត់កំពូលអ្នកប្រយុទ្ធរបស់ស្ថានីយទូរទស្សន៍ PNN សែន រ៉ាឌី បានឲ្យដឹងថា រូបគេបានរៀនចប់ផ្នែកច្បាប់នៅសាកលវិទ្យាល័យប្រៀបប្រាយរួចរាល់ ដែលរង់ចាំតែទទួលសញ្ញាប័ត្រប៉ុណ្ណោះ។ ពេលនេះរូបគេកំពុងស្វែងរកការងារល្អទាក់ទង នឹងជំនាញសិក្សារបស់ខ្លួន ហើយក្រោយពេលរកការងារល្អបាន ដែលមិនអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ប្រដាល់ ឬកីឡាវ៉ូវីណាម នោះម្ចាស់មេដាយមាសពិភពលោករូបនេះ នឹងបោះបង់អាជីពទាំងពីរនេះចោលតែម្ដង។
សែន រ៉ាឌី បាននិយាយថា៖« ខ្ញុំនឹងត្រូវបោះបង់អាជីពប្រដាល់ ឬកីឡាវ៉ូវីណាមចោលទាំងពីរ ប្រសិនបើខ្ញុំរកការងារដែលទាក់ទងនឹងជំនាញរបស់ខ្ញុំ(ច្បាប់)បាន ប៉ុន្តែក៏លុះត្រាតែការងារនោះមិនអាចឲ្យខ្ញុំមានពេលវេលាគ្រប់គ្រាន់ហ្វឹកហាត់កីឡាទាំងពីរបានដែរ។ ក្នុងនាមជាកីឡាករប្រដាល់សេរី ឬវ៉ូវីណាមបន្ទាប់ពីគ្មានពេលហ្វឹកហាត់គ្រប់គ្រាន់ពិតណាស់ នឹងប្រកួតមិនល្អ»។
ចង់ដឹងថា សែន រ៉ឌី ប្រាប់អ្វីខ្លះសូមមើលវីដេអូខាងក្រោម៖
ចុចអាន៖ សែន រ៉ាឌី អាចឈប់ពីប្រដាល់ក្រោយរៀនចប់បរិញ្ញាបត្រឆ្នាំនេះ
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា