• 2015-10-25 02:06:39
  • ប្រដាល់

សែន រ៉ាឌី​ ផ្តួល​ជើង​ខ្លាំង​ថៃ​ក្នុង​ទឹក​ទី​៣​ គ្រង​ខ្សែ​ក្រវាត់​អម​ដោយ​ប្រាក់​១​ម៉ឺន​ដុល្លារ​

  • 2015-10-25 02:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​សាច់​ស​ល្អ​កែង​ សែន រ៉ាឌី​ បាន​ផ្តួល​ជើង​ខ្លាំង​ថៃ​ កង​ភុន​លិក ​ក្នុង​ទឹក​ទី​៣​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែល​មាន​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​​អាមេរិក​នៅ​​សង្វៀន​ទូរទស្សន៍​ថ្មី​ PNN នា​ល្ងាច​​ថ្ងៃ​សៅរ៍​នេះ។

 

 

ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​ប្រព្រឹត្ត​ទៅ​បាន​តែ​៣​ទឹក​ប៉ុណ្ណោះ​ក៏​ត្រូវ​បាន​ សែន រ៉ាឌី​ ទាត់​ឲ្យ​កីឡាករ​ថៃ​ខូច​ដៃ​ បន្ទាប់​ពី​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ក្នុង​ទឹក​ទី​ពីរ​ ប៉ុន្តែ​នៅ​ទឹក​ទី​១​គ្រាន់​តែ​ស្ទាប​ស្ទង​គ្នា​ប៉ុណ្ណោះ។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ សែន រ៉ាឌី​ទទួល​បាន​ខ្សែ​ក្រវាត់​១​គ្រឿង​ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​១​ម៉ឺន​ដុល្លារ​អាមេរិក។ នេះ​ជា​ព្រឹត្តិការណ៍​​ការ​ប្រដាល់​​លើក​ដំបូង​​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​សម្រាប់​ជើងឯក​ខ្សែ​ក្រវាត់៕​​

 

វីដេអូ

អត្ថបទ៖ ជាន ចាន់រ៉ា​
មតិយោបល់
អត្ថបទពេញនិយម